ក្លិប Parma ត្រូវបានកាត់ចេញពីក្របខណ្ឌអ៊ីតាលី Serie A បន្ទាប់ពីបានចាញ់ក្លិប Torino កាលពីម្សិលមិញ

//s9.kh1.co/88/88b1c142b28227e5e817246ac67225b63dd392f3.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្លិប Parma បានវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie B វិញបន្ទាប់ពីខកខាន ៣ ឆ្នាំនៅក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A ហើយក្រោយពីរងបរាជ័យ ១-០ លើក្លិប Torino កាលពីថ្ងៃច័ន្ទនាំឲ្យក្លិបនេះបានក្លាយជាក្លិបទី ២ ដែលត្រូវបានកាត់ចេញពីក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A រួមជាមួយនឹងក្លិប Crotone

ទីក្រុងរ៉ូម៖ ក្លិប Parma បានវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie B វិញបន្ទាប់ពីខកខាន ៣ ឆ្នាំនៅក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A ហើយក្រោយពីរងបរាជ័យ ១-០ លើក្លិប Torino កាលពីថ្ងៃច័ន្ទនាំឲ្យក្លិបនេះបានក្លាយជាក្លិបទី ២ ដែលត្រូវបានកាត់ចេញពីក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A រួមជាមួយនឹងក្លិប Crotone

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ក្លិប Parma ដែលធ្លាប់មានទាំងកីឡាករ Fabio Cannavaro និងកីឡាករ Gianluigi Buffon ចូលរួមក្រុមផងនោះបានតស៊ូនៅតំបន់កាត់ចោលនៅរដូវកាលនេះ។ ក្លិបនេះបានឈានដល់ការប្រកួតកាលពីថ្ងៃច័ន្ទដោយមានគម្លាត ១២ ពិន្ទុពីក្លិបចំណាត់ថ្នាក់លេខ ១៧ Cagliari ហើយក៏ត្រូវការឈ្នះដើម្បីរក្សាក្តីសង្ឃឹមតិចតួចនៃការរស់រានមានជីវិតពិការកាត់ចោលផងដែរ។

រូបតំណាង
រូបតំណាង

បន្ទាប់ពីបញ្ចប់តង់ទី ១ ដោយគ្មានគ្រាប់បាល់បញ្ចូលទី ក្លិប Torino បានបំបែកការជាប់គាំងនៅនាទីទី ៦២ ខណៈដែលកីឡាករ Christian Ansaldi បានអូសបាល់ចូលទៅក្នុងប្រអប់គ្រោះថ្នាក់ហើយបានបញ្ជូនទៅឲ្យកីឡាករ Mergim Vojvoda ដើម្បីស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។

ក្លិប Torino គួរតែនាំមុខទ្វេដងនៅនាទីទី ៧១ ប៉ុន្តែគ្រាប់បាល់របស់កីឡាករ Andrea Belotti ត្រូវបានច្រានចោលដោយសារបាល់ Offside

បច្ចុប្បន្នក្លិប Parma ឈរនៅលេខ ២ ពីបាតតារាងដោយមាន ២០ ពិន្ទុដោយនៅសល់ ៤ ជុំ ខណៈក្លិប Torino ឈរនៅចំណាត់ថ្នាក់លេខ ១៥ និងមាន ៣៤ ពិន្ទុ៕

  តារាងចំណាត់ថ្នាក់នៅក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A
  តារាងចំណាត់ថ្នាក់នៅក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A

ប្រភប៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T