រួមរស់​​ជិត ៣០ឆ្នាំ! មុន​សម្រេច​​ចិត្ត «លែង​លះ» មហា​សេដ្ឋី Bill Gates និង​ភរិយា​​អះ​អាង​ថា ខ្លួនបានគិតយ៉ាង​ហ្មត់​ចត់​​​​​បំផុត

//s9.kh1.co/26/265f84b7ebd1a66312a67092360a7132d5812fd5.jpeg
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

មហា​សេដ្ឋី Bill Gates និងភរិយាអះ​អាង​ថា បានគិតយ៉ាង​ហ្មត់​ចត់​​​​​មុន​សម្រេច​​ចិត្ត «លែង​លះ» ក្រោយ​រួមរស់​ជាមួយ​គ្នា ២៧ ឆ្នាំ។ មហាសេដ្ឋី Bill Gates និងលោកស្រី Melinda Gates បានប្រកាសរួមគ្នាតាមរយៈគណនី Twitter របស់ពួកគេ​ដោយ​​សម្រេចបញ្ចប់អាពាហ៍ពិពាហ៍ បន្ទាប់ពីរស់នៅជាមួយគ្នារយៈពេល ២៧ ឆ្នាំ។

សហរដ្ឋអាមេរិក៖ សារព័ត៌មាន Reuters ចេញផ្សាយព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះថា កំពូលមហាសេដ្ឋី Bill Gates និងលោកស្រី Melinda Gates បានប្រកាសរួមគ្នាតាមរយៈគណនី Twitter របស់ពួកគេដោយ​សម្រេច​បញ្ចប់​អាពាហ៍ពិពាហ៍ បន្ទាប់ពីរស់នៅជាមួយគ្នារយៈពេល២៧ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីថ្លែងការណ៍បានសរសេរថា «បន្ទាប់ពីបានគិតគូរយ៉ាងហ្មត់ចត់ លើទំនាក់ទំនងរបស់យើង យើងបាន​សម្រេច​ចិត្ត​បញ្ចប់​អាពាហ៍ពិពាហ៍របស់ពួកយើង»។

កំពូលមហាសេដ្ឋី Bill Gates បច្ចុប្បន្នឆ្នាំ២០២១នេះ មានទ្រព្យសម្បត្តិ ១២៩.៩ពាន់លានដុល្លារ។ គាត់គឺជា​មនុស្ស​​ម្នាក់​ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។

សូមជំរាបថា កាលពីឆ្នាំ២០០០ លោក Bill Gates បានបង្កើតអង្គការមនុស្សធម៌រួមគ្នា គឺមូលនិធិ Bill និង Melinda ​Gates។ ចាប់តាំងពីពេលនោះមកមូលនិធិនេះបានចំណាយថវិកាចំនួន៥៣,៨ពាន់លានដុល្លារ លើគំនិត​ផ្តួចផ្តើមជាច្រើនទាក់ទងនឹង សុខភាពពិភពលោក ការកាត់បន្ថយភាពក្រីក្រ និងសកម្មភាពការងារជាច្រើនទៀត។

«ពាក់ព័ន្ធកិច្ចការមនុស្សធម៌យើងបន្តធ្វើការងារជាមួយគ្នា ប៉ុន្តែជីវិតស្នេហាប្តីប្រពន្ធយើងមិន​អាចរីកចម្រើន​ជាមួយ​គ្នាទេ​»​។​

ម្ចាស់ក្រុមហ៊ុនយក្ស Microsoft លោក Bill Gates មានអាយុ ៦៥ឆ្នាំ និងលោកស្រី Melinda Gates អាយុ​ ៥៦​ឆ្នាំ​៕

កំពូលមហាសេដ្ឋី Bill Gates និងលោកស្រី Melinda Gates
កំពូលមហាសេដ្ឋី Bill Gates និងលោកស្រី Melinda Gates



Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T