ធ្លាក់កូដឥឡូវហើយ! បើកឲ្យមានការបោះឆ្នោត Seo Ye Ji នាំមុខតារាស្រីក្នុងកម្មវិធី Baeksang Arts Awards

//s9.kh1.co/f3/f3347b59907268e3f7e7ce5b86869ce42e32df19.jpg
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Seo Ye Ji ឈរនៅលេខ ១ លើការបោះឆ្នោតពានរង្វាន់ «TikTok Popularity Star» នៅកម្មវិធី Baeksang Arts Awards លើកទី ៥៧។

កូរ៉េខាងត្បូង៖ គិតត្រឹមថ្ងៃទី ៤ ខែឧសភាវេលាម៉ោង ១២ ថ្ងៃត្រង់ តារាសម្តែងស្រី Se Ye Ji កំពុងនាំមុខក្នុងក្រុមជាតារាស្រីដែលទទួលបានសំឡេងគាំទ្រជាង ៥៧.៥២០ នៅលំដាប់ទី ១ ដែលនាំមុខនឹងតារាសម្តែងស្រី Kim So Hyun។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទោះបីជាមានភាពចម្រូងចម្រាសផ្សេងៗក៏ដោយវាហាក់ដូចជាបច្ចុប្បន្ននេះ Seo Ye Ji បានឈានមុខគេសម្រាប់ពានរង្វាន់ «TikTok Popularity Star» នៅឯពានរង្វាន់ Baeksang Arts Awards ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែឧសភាវេលាម៉ោង ៩ ល្ងាចខាងមុខនេះ។

ទន្ទឹមនឹងនេះដែរតារាសម្តែង Kim Sun Ho កំពុងនាំមុខតារាប្រុសៗដែលមានសម្លេងគាំទ្រសរុប ១០៥.០៩០ សម្លេងនាំ មុខ Song Joong Ki និង Kim Soo Hyun ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះមិនទាន់ច្បាស់ទេថាតើ Seo Ye Ji នឹងចូលរួមក្នុងពិធីប្រគល់រង្វាន់នាពេលខាងមុខនេះឬយ៉ាងណានោះទេ៕

ប្រភព៖ AllKpop

សូមទស្សនារូបភាពខាងក្រោម៖

Se Ye Ji 
Se Ye Ji 
Se Ye Ji 
Se Ye Ji 
Se Ye Ji 
Se Ye Ji 
លទ្ធផលបោះឆ្នោត
លទ្ធផលបោះឆ្នោត
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T