ប្រទេសក្នុងតំបន់អាស៊ានមួយទៀតហើយ រកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីពីឥណ្ឌា ជាលើកដំបូង

//s9.kh1.co/aa/aa3bbad7dcd81dce5709f5d423e9152cc86deef4.jpg
សង្គម

 ០៤-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានប្រកាសរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីដែលចម្លងបានរហ័ស មានប្រភពពីប្រទេសឥណ្ឌា ជាលើកដំបូង

ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានប្រកាសរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី នៃជំងឺកូវីដ-១៩ដែលចម្លងបានរហ័ស មានប្រភពពីប្រទេសឥណ្ឌា ជាលើកដំបូងចំនួន០២ករណី ជាហេតុនាំឲ្យអាជ្ញាធរទទូចកុំឲ្យប្រជាជនធ្វើដំណើរទៅលេងស្រុកកំណើត សម្រាប់ចុងបញ្ចប់នៃពិធីបុណ្យសាសនាម៉ូស្លីម (Ramadan) ក្នុងខែនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បានបញ្ជាក់ថា ករណីឆ្លងវីរុសបំប្លែងថ្មីខ្លួនទាំង២ករណី ដែលត្រូវបានគេស្គាល់ថាជា B1617  ត្រូវបានរកឃើញនៅក្នុងទីក្រុងហ្សាកាតា។ លោកបានឲ្យដឹងដែរថា នាពេលកន្លងទៅឥណ្ឌូណេស៊ីក៏បានរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីមានប្រភពពីចក្រភពអង់គ្លេស នៅឯកោះបាលីផងដែរ។

វីរុសបំប្លែងខ្លួនថ្មីមានប្រភពពីឥណ្ឌានេះ បានរីករាលដាលទៅដល់យ៉ាងហោចណាស់ ១៧ប្រទេសហើយ ដែលបានជំរុញឲ្យរដ្ឋាភិបាលប្រទេសមួយចំនួន បិទមិនឲ្យមានអ្នកដំណើរពីប្រទេសឥណ្ឌា។  ហើយកាលពីសប្ដាហ៍មុន ប្រទេសវៀតណាម ក៏បានប្រកាសរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីមានប្រភពពីឥណ្ឌានេះ ចំនួន៥ករណីផងដែរ ដោយរួមមានជនជាតិឥណ្ឌា៤នាក់ និងជនជាតិវៀតណាម ១នាក់។ 

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីដែលជាប្រទេសរងគ្រោះខ្លាំងបំផុតនៅក្នុងតំបន់អាស៊ាន មានករណីឆ្លងជំងឺកូវីដ-១៩សរុបជាង ១.៦៧លាននាក់ និងស្លាប់ប្រមាណ ៤៥,៧០០នាក់ហើយ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

រូបតំណាង
រូបតំណាង

ប្រភព៖ CNA

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T