ទីបំផុតក្រុមហ៊ុន Verizon លក់ Yahoo និង AOL ក្នុងតម្លៃ៥ពាន់លានដុល្លារ

//s9.kh1.co/6a/6ad982b6e3938e4dd96a1e3615c8991a749a6438.jpg
បច្ចេកវិទ្យា

 ០៤-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Yahoo ពិតជាធ្លាក់ចុះមែនក្នុងទស្សវត្សនេះ អីឡូវត្រូវបានធ្លាក់ទៅក្នុងដៃ Apollo ម្តង

បរទេស៖ ក្រុមហ៊ុន Verizon បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងលក់ media group របស់ខ្លួនទៅឱ្យក្រុមហ៊ុនឯកជន Apollo Global Management ក្នុងតម្លៃ5ពាន់លានដុល្លារ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Verizon នឹងរក្សាភាគហ៊ុន10%នៅក្នុងក្រុមហ៊ុន ហើយខ្លួននឹងត្រូវ rebrand ទៅជាក្រុមហ៊ុន Yahoo វិញ។.

ក្រុមហ៊ុន Verizon នឹងទទួលបានសាច់ប្រាក់ចំនួន4.25ពាន់លានដុល្លារពីការលក់ រួមជាមួយភាគហ៊ុន10ភាគរយនៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុន Verizon និង Apollo បាននិយាយថា ពួកគេរំពឹងថាទិញលក់នេះនឹងបញ្ចប់នៅចុងឆ្នាំ2021។

ចំណែកឯយីហោប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធើណេតដែលស្ថិតនៅក្រោម Yahoo និង AOL ដូចជា TechCrunch, Yahoo Finance និង Engadget នឹងត្រូវទៅនៅក្រោមក្រុមហ៊ុន Apollo វិញ។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Verizon បានទិញក្រុមហ៊ុន AOL ក្នុងតម្លៃ4.4ពាន់លានដុល្លារក្នុងឆ្នាំ2015 និងទិញក្រុមហ៊ុន Yahoo ពីរឆ្នាំក្រោយមក ក្នុងតម្លៃ4.5 ពាន់លានដុល្លារ៕

Join us: https://t.me/khmerload

ឡូហ្គូរបស់ Yahoo និង Aol
ឡូហ្គូរបស់ Yahoo និង Aol
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T