iPhone អេក្រង់បត់ដែលមានផ្ទៃលាត ធំជាង iPad mini ទៅទៀត អាចនឹងបញ្ចេញក្នុងឆ្នាំ២០២៣

//s9.kh1.co/99/992ae4216a2609553ac03cc24c5564e3b4181bad.jpg
បច្ចេកវិទ្យា

 ០៤-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

វាអាចនឹងដំណើរការដូច iPhone មួយគ្រឿង ដែលអាចពន្លានិងក្លាយជា tablet ជាមួយអេក្រង់ធំជាង៧.៩អ៊ីញបន្តិច នៅលើ iPad mini

បរទេស៖ កំពូលអ្នកវិភាគនៃ Apple បានទាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុននេះអាចនឹងបញ្ចេញ iPhone អេក្រង់បត់នៅក្នុងឆ្នាំ២០២៣។ អ្នកវិភាគពីខាងផ្នែកសន្តិសុខ TFI Securities គឺលោក Ming-Chi Kuo បាននិយាយថា ដោយផ្អែកលើការស្ទង់មតិពីកន្លែងឧស្សាហកម្មមួយ គាត់ជឿថា iPhone អេក្រង់បត់នឹងកើនឡើងពីចំនួន១៥លានទៅ២០លានគ្រឿង នៅក្នុងឆ្នាំ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទូរសព្ទម៉ូឌែលថ្មីនេះអាចនឹងមានបន្ទះបង្ហាញប្រភេទ OLED ទំហំ៨អ៊ីញ នេះបើយោងតាមលោក Kuo។ នោះមានន័យថា វាអាចនឹងដំណើរការដូច iPhone មួយគ្រឿង ដែលអាចពន្លានិងក្លាយជា tablet ជាមួយអេក្រង់ធំជាង៧.៩អ៊ីញបន្តិច នៅលើ iPad mini។ លោក Kuo បានថ្លែងទៅកាន់អ្នកប្រើប្រាស់ថា ម៉ូឌែលស្មាតហ្វូនអេក្រង់បត់ឥឡូវនេះ គឺជារឿងមួយដែលត្រូវតែមាន សម្រាប់ប្រេនស្មាតហ្វូនភាគច្រើន។

រូបតំណាង
រូបតំណាង

ក្រុមហ៊ុន Samsung, Huawei និង Xiaomi បានបង្ហាញម៉ូឌែលទូរសព្ទនីមួយៗរបស់ពួកគេ បើទោះបីជាតម្លៃពិបាកនឹងចូលទៅដល់អ្នកប្រើប្រាស់ភាគច្រើនក៏ដោយ។ ក្រុមហ៊ុន Apple អាចនឹងយល់ច្បាស់ ថាតើគួរដោះស្រាយបញ្ហាបែបនេះយ៉ាងណាហើយ។ លោក Kuo បានបន្ថែមថា Apple បានត្រៀមខ្លួនសម្រាប់ការគ្រប់គ្រងភាពពេញនិយម នៃឧបករណ៍ដែលអាចបត់អេក្រង់បាន ដែលវាអាចនឹងផាត់ចោលចំណែកផលិតផល ដូចជាស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗ ជុំវិញការវិភាគរបស់លោក Kuo ទេ៕

Join us: https://t.me/khmerload

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T