សម្ដេចតេជោ ហ៊ុន សែន សម្រេចបន្ដបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ រហូតដល់ថ្ងៃទី១៥ ខែឧសភា

//s9.kh1.co/e4/e429d9c86dbff4df1723c727deec498a85c0dcc6.jpg
សង្គម

 ០៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សម្ដេចតេជោ ហ៊ុន សែន សម្រេចបន្ដបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ រហូតដល់ថ្ងៃទី១៥ ខែឧសភា។

ភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងប្រទេសកម្ពុជា សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងបានបញ្ជាក់ថា បើផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្ដរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នឹងត្រូវលក់ ៣,៩១០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣,៤៦០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ប៉ុន្ដែ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារក្នុង១លីត្រ។

ដូច្នេះ នៅចន្លោះថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ឆ្នាំ២០២១ តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា នឹងចុះមក ៣,៧៥០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៣,៣០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T