Pep ថា UCL វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ ជា​ប្រកួត​លំបាកបំផុតសម្រាប់​លោក

//s9.kh1.co/f6/f61daefc654accfdc50f6cee6735728b31f39999.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Pep Guardiola អ្នកចាត់ការ​ក្លិប Manchester City

អង់គ្លេស៖ លោក Pep Guardiola អ្នកចាត់ការ​ក្លិប Manchester City បាន​និយាយកាលពីពេលថ្មីៗ​នេះថា UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ ជា​ប្រកួត​លំបាកបំផុត សម្រាប់​លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Pep Guardiola
  លោក Pep Guardiola

លោក Pep បាននិយាយថា​៖ "បើតាម​បទពិសោធន៍​ខ្ញុំ​ ប្រកួត​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ នេះលំបាកជា​ទីបំផុត។ លេង​នៅ​ជើងទី១ មិនសូវប៉ុន្មានយើង​នឹង​ទទួល​បាន​លទ្ធផលល្អ តែ​ដល់ពេល​ប្រកួតជើងទី២ គេ​លេងៗគិត​ដល់ប្រកួត​ផ្ដាច់ព្រ័ត្ររហូត អញ្ចឹង​ពេល​ខ្លះយើង​ភ្លេចថា យើង​គួរ​ធ្វើ​អីឲ្យពិតប្រាកដ"។

លោកបានបន្តថា​៖ "តាម​បទពិសោធន៍ខ្ញុំ​វា​ពិត​ជា​លំបាកខ្លាំង​មែន តែ​បើបាន​ដល់វគ្គផ្ដាច់ព្រ័ត្រវាលែងសូវអីវិញ តែ​មិនមែនថា​វា​ងាយស្រួលជាង​នោះ​ គ្រាន់តែ​ដល់ពេល​ហ្នឹង យើង​គិត​ផ្សេងវិញ"។

  លោក Pep Guardiola
  លោក Pep Guardiola

Manchester City នឹង​ប៉ះ Paris Saint Germain ក្របខ័ណ្ឌ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ នៅថ្ងៃស្អែក​នេះ៕

ប្រភពFotmob

Him Rotha
Rotha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T