ក្លិប Real Madrid ទំនងនឹងផ្ដល់ប្រាក់ពលកម្មដល់ Alaba ស្មើនឹង Ramos នៅពេលរូបគេផ្ទេរមកទឹកដីអេស្ប៉ាញ

//s9.kh1.co/90/90b8d80310c4c5d114557649399f29551cd25c6b.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្លិប Real Madrid ទំនងនឹងផ្ដល់ប្រាក់ពលកម្មដល់ David Alaba ស្មើនឹង Ramos នៅពេលរូបគេផ្ទេរមកទឹកដីអេស្ប៉ាញ

បរទេស៖ តារាឆ្នើមរបស់ក្លិប Bayern Munich រូបនេះត្រៀមនឹងផ្លាស់ទៅកាន់រដ្ឋធានីអេស្ប៉ាញក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន នៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយក្រុម Bavarians នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
David Alaba 
David Alaba 

ខណៈពេលដែលមិនទាន់មានសេចក្តីប្រកាសណាមួយនៅឡើយ កីឡាករវ័យ ២៨ ឆ្នាំរូបនេះនឹងក្លាយជាអ្នករកបានប្រាក់ចំណូលខ្ពស់ជាងគេនៅ Los Blancos នេះបើយោងតាមការចេញផ្សាយរបស់ Spanish Diario AS ។

David Alaba
David Alaba

យ៉ាងណាមិញ គេជឿជាក់ថា កីឡាករដែលពូកែម្នាក់នេះអាចរកចំណូលបាន ១២ លានផោនក្នុងមួយរដូវកាលនៅម៉ាឌ្រីតដែលធ្វើឲ្យគាត់មានកម្រិតដូចប្រធានក្រុម Real Madrid គឺកីឡាករ Sergio Ramos

 Sergio Ramos 
 Sergio Ramos 

មានការអះអាងបន្ថែមទៀតថា មានតែ Gareth Bale និង Eden Hazard ប៉ុណ្ណោះដែលអាចរកចំណូលបានច្រើនជាងកីឡាករអន្តរជាតិអូទ្រីសនៅឯ Santiago Bernabeu ។ ខណៈដែល Alaba អាចលេងបានច្រើនជាងតំណែងមួយ គាត់អាចជាខ្សែការពារឆ្វេងទី ៣ នៅក្លឹបរួមជាមួយ Marcelo និង Ferland Mendy ៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T