អតីតកីឡាករ​របស់ក្លិប Borussia Dortmund រូបនេះ មាន​បំណងចង់ទៅលេង​ជាមួយ Messi នៅ​ Barca

//s9.kh1.co/89/89276a45b9a8f3794e3c556e961e8fd968e5ea02.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Mario Gotze មាន​បំណងចង់ទៅលេង​ជាមួយ Messi នៅ​ Barca

ហុល្លង់៖ ខ្សែបម្រើ Mario Gotze កីឡាកររបស់​ក្លិប PSV Eindhoven និង​ជា​អតីតជាកីឡាករ​ក្លិប Borussia Dortmund បាន​និយាយកាលពីពេលថ្មីៗ​នេះថា គេ​មាន​បំណងចង់ទៅលេង​ជា​មួយខ្សែប្រយុទ្ធ Lionel Messi នៅ​ក្លិប Barcelona

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Gotze និង Messi
Gotze និង Messi

Gotze បាន​និយាយថា​៖" និយាយ​ទៅ​ ខ្ញុំ​មានបំណង​ចង់​ទៅលេង​ជា​មួយ Messi នៅ​ Barca ជា​ពិសេស​គឺ ខ្ញុំ​ចង់​ចូល​រួមនៅពេល​ធ្វើពិធីអបអរ​ការ​ឈ្នះពានជា​មួយក្រុមទាំង​មូល​អី​ហ្នឹង​​ "។

កីឡាករ​រូប​នេះ​បានបន្ត​ថា​៖" និយាយ​ឲ្យ​ចំ ខ្ញុំ​ចង់​ត្រលប់មកលេង​ក្នុងប្រកួត UEFA Champions League វិញ "។

 Gotze
 Gotze

Mario Gotze ត្រូវបាន​គេស្គាល់ជា​ខ្សែបម្រើដ៏ល្បី​មួយ​រូប​ផង​ដែរ​ ដោយ​កីឡាករ​នេះ​ធ្លាប់លេង​ឲ្យ​ក្លិបធំៗ​មួយ​ចំនួនដូច​ជា​ក្លិប Dortmund និងក្លិប Bayern Munich។ មួយ​វិញ​ទៀត កីឡាករ​នេះ​ក៏ធ្លាប់ជួយជម្រើសជាតិអាល្លឺម៉ង់ខ្លួនឲ្យឈ្នះបានពាន FIFA World Cup ផងដែរ​៕

ប្រភពGoal

Him Rotha
Rotha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T