ក្លិប Tottenham ទំនងនឹងទិញផ្ដាច់ ខ្សែប្រយុទ្ធខ្ចីជើងរូបនេះពីក្លិប Real Madrid ក្រោយស៊ុត Hat-trick ទល់នឹង Sheffield United

//s9.kh1.co/e5/e5277b81e26e05c5c05f3f490e03ec39f155dd79.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

​ក្លិប Tottenham ទំនងនឹងទិញផ្ដាច់ ខ្សែប្រយុទ្ធខ្ចីជើង Gareth Bale ពីក្លិប Real Madrid ក្រោយស៊ុត Hat-trick ទល់នឹង Sheffield United

អង់គ្លេស៖ លោក Ryan Mason ជឿជាក់ថាការសម្រេចចិត្តលើអនាគតរបស់ Gareth Bale នៅឯ Tottenham អាចរង់ចាំរហូតដល់រដូវក្តៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Bale បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Tottenham នៅរាត្រីថ្ងៃអាទិត្យដោយបានស៊ុត Hat-trick យ៉ាងស្អាត ពេលប្រកួតនឹងក្រុម Sheffield United ខណៈដែលក្រុមនៅភាគខាងជើងទីក្រុងឡុងបានឈ្នះ ៤-០ ។

Gareth Bale
Gareth Bale

កីឡាករវ័យ ៣១ ឆ្នាំរូបនេះកំពុងខ្ចីជើងនៅ Spurs ពីក្លិបមេ Real Madrid ដោយកិច្ចព្រមព្រៀងនោះនឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ។

Mason បាននិយាយថា “ខ្ញុំគិតថា នោះគឺជាការសន្ទនាមួយនៅចុងបញ្ចប់នៃរដូវកាលរវាង Gareth ក្លឹប Spurs និងក្លឹប Real Madrid ប៉ុន្តែការផ្តោតសំខាន់និងអាទិភាពរបស់យើងគួរតែជាការប្រកួតបន្ទាប់។

Gareth Bale
Gareth Bale

វាស្តាប់ទៅដូចជាមិនទំនង ប៉ុន្តែវាពិត។ ខ្ញុំរីករាយដែលគាត់សប្បាយចិត្ត គាត់គួរតែបែបនេះពីព្រោះគាត់មានការប្រកួតមួយទៀតដើម្បីបន្ថែមគ្រាប់បាល់។ វាជាការបង្ហាញទម្រង់លេងដ៏អស្ចារ្យផងដែរ។

Gareth Bale
Gareth Bale

ការសម្រេចចិត្តនៅពេលនេះ និងអាទិភាពគឺ Gareth បានត្រៀមខ្លួនរួចរាល់ហើយក្នុងការហ្វឹកហាត់ហើយគាត់សប្បាយចិត្តក្នុងការហ្វឹកហាត់។ យើងមានវគ្គហ្វឹកហាត់ដ៏ធំមួយសប្តាហ៍ទៀតពីព្រោះយើងមានការប្រកួតដ៏ធំមួយនៅចុងសប្តាហ៍ក្រោយហើយសង្ឃឹមថាយើងអាចមាន Gareth ដូចពេលនេះម្ដងទៀត នៅចុងសប្តាហ៍ក្រោយ៕

Gareth Bale
Gareth Bale
Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T