ទោះ​មាន​របួសក្ដី! PSG នៅតែ​ដាក់ Mbappe ក្នុង​ប្រកួត​តទល់នឹង Man City ស្អែក​នេះ​

//s9.kh1.co/ac/ac1e59d18352fe6903cab63a6b4d5b8daabf58a1.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

PSG នៅតែ​ដាក់ Mbappe ក្នុង​ប្រកួត​តទល់នឹង Man City ស្អែក​នេះ​

បារាំង​៖ លោក Mauricio Pochettino គ្រូ​បង្គោល​ក្លិប Paris Saint Germain បាន​និយាយកាលពីពេលថ្មីៗ​នេះ​ថា​ ខ្សែប្រយុទ្ធ Kylian Mbappe នឹង​ចូល​រួម​ការ​ប្រកួតតទល់នឹង​ក្លិប Manchester City ក្របខ័ណ្ឌ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ស្អែក​នេះ​ ទោះ​ជា​កីឡាករ​រូប​នេះ​កំពុង​មាន​របួសសាច់ដុំកំភួនជើង​ក្ដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mbbape
Mbbape

លោក Pochettino បាន​និយាយថា​៖" របួស Mbappe ស្ថិត​ក្នុង​ស្ថានភាព​មួយ​កំពុង​តែ​នៅ​ធ្វើការ​វាយតម្លៃនៅ​ឡើយទេ។ នៅ​ថ្ងៃ​នេះ​ យើង​ឲ្យ​គេ​ចូលហ្វឹកហាត់ដោយ​ខ្លួន​ឯងសិន ហើយបន្ទាប់​មកយើង​ដាក់គេ​ឲ្យ​ហ្វឹកហាត់ជា​មួយ​ក្រុម ចាំ​មើលៗគេធ្វើបាន​អត់ "។

លោកបានបន្ត​ថា​៖" យើងសល់តែមួយថ្ងៃ​ទៀតទេ​ដល់ការ​ប្រកួត​ហ្នឹង​ តែ​យ៉ាងណាក្ដីយើង​មិនទាន់សម្រេច​ច្បាស់​លាស់នៅឡើយទេ"។

Mbbape
Mbbape

នៅក្នុងពេល​នេះ PSG បាន​ចេញបញ្ជីផ្លូវការពីកីឡាករ ដែល​ចូលរួមការ​ប្រកួតខាង​លើ ដោយក្នុង​នោះ​ក៏មាន​ Mbappe ផងដែរ​៕

ប្រភពGoal

Him Rotha
Rotha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T