មកមើលឈុតដំបូងរបស់កំពូលវីរនារី Ms. Marvel និងការដាក់ឈ្មោះ Captain Marvel 2 ទៅជា​ The Marvels (មានវីដេអូ)

//s9.kh1.co/72/72135e7fb445f87de006b8136562ad232bad30f2.png
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តោះមកស្គាល់ឈុតដំបូងរបស់ Ms. Marvel និងមូលហេតុនៃការដាក់ឈ្មោះ Captain Marvel 2 ទៅជា​ The Marvels

បរទេស៖ លោកអ្នកបានដឹកមកហើយនូវព្រឹត្តការណ៍អបអរសាទរនូវខ្សែភាពយន្ត (Marvel Studios Celebrates The Movies) របស់ Marvel ក្នុង MCU គឺយើងបានឃើញនូវវីដេអូខ្លីៗខ្លះពីរឿងរាវនានាកើតឡើងមុននឹងបច្ចុប្បន្នកាលនៃ Phrase 4 របស់ MCU ដូចជាខ្សែភាពយន្ត Black Window និង The Eternal ជាដើម។ ក្នុងនោះយើងក៏បានឃើញនូវរូបរាងឡូហ្គូ និងចំណងជើងថ្មីនៃខ្សែភាពយន្តមួយចំនួនដូចជា Black Panther 2: Wakanda Forever, The Guardian of Galaxy Vol.3 និង Captain Marvel 2 ប្ដូរឈ្មោះទៅជា The Marvels ទៅវិញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Black Panther : Wakanda Forever
Black Panther : Wakanda Forever
The Guardian of Galaxy Vol.3
The Guardian of Galaxy Vol.3
The Marvels
The Marvels
វីដេអូ

ពិតមែនហើយអ្វីដែលហ្វេនៗរំពឹងទុកនៅក្នុង Captain Marvel 2 នោះគឺវត្តមានរបស់កំពូលវីរនារីថ្មីរបស់ MCU នោះគឺ Kamala KhanMs. Marvel ជាតួអង្គមួយដែលស្រលាញ់នឹងគាំទ្រ Captain Marvel ខ្លាំងមែនទែនហើយនេះអាចជាមូលហេតុមួយដែលចំណឹងជើង Captain Marvel 2 ត្រូវប្ដូរឈ្មោះទៅជា The Marvels​ ផងដែរ។ព្រោះថានៅក្នុងខ្សែភាពយន្ត The Marvels នេះនឹងមានវត្តមានរបស់កំពូលវីរនារីដ៏ទៅ ២នាក់ផ្សេងៗទៀតដែលមានទំនាក់ទំនងទៅនឹង Carol Danvers ដែលជា Captain Marvel គឺ Kamala Khan ជា Ms. Marvel និង Monica Rambeau ដែលមានទំនាក់ទំនងដ៏ធំជាមួយតួអង្គ Carol Danvers ដោយយើងដឹងថាម្ដាយរបស់ Monica មានឈ្មោះថា Maria គឺដែលជាអ្នកជួយ Danvers ក្នុងការជ្រើសរើសឈុត Cap Marvel របស់នាង ហើយក៏ជាអ្នកបង្កើតភ្នាក់ងារ SWORD Agent ម្នាក់ផងដែរ ម៉្យាងទៀត Monica Rambeau គឺមានឈ្មោះថា Second Captain Marvel នៅក្នុង Comic ជាយូរមកហើយនោះវាអាចនឹងកើតមានឡើងឆាប់ៗនេះនៅក្នុង MCU ដែល Monica Rambeau ក្លាយទៅជា​ Second Captain Marvel។

Captain Marvel
Captain Marvel
Ms. Marvel
Ms. Marvel
Monica Rambeau
Monica Rambeau
Captain Marvel និង Ms. Marvel ក្នុង Comic
Captain Marvel និង Ms. Marvel ក្នុង Comic

យ៉ាងណាមិញ Ms. Marvel ត្រូវបានក្រុមហ៊ុន Marvel ប្រកាសថានឹងមាននូវខ្សែភាពយន្តទោលរបស់ខ្លួនផងដែរដែលជាខ្សែភាពយន្តភាគហើយគឺកំពុងតែដំណើរការថតផងដែរ។ ទោះជាយ៉ាងណាក៏ដោយក្រោយពីស្ងាត់បាត់ដំណឹងយូរពេលនេះមានការបែកធ្លាយទៅលើខ្សែភាពយន្ត Ms. Marvel ដែលសម្ដែងដោយ​តារាវ័យប្រហែល ១៨​ ទៅ ១៩ឆ្នាំ កញ្ញា Iman Vellani នេះគឺលិចរូបរាងឈុតរបស់ Ms. Marvel ដែលមើលទៅពិតជាស្អាតអស្ចារ្យដូចទៅក្នុង Comic អញ្ជឹងហើយដែលខ្សែភាពយន្តមួយនេះកំណត់ថានឹងចាក់បញ្ចាំងនៅក្នុងឆ្នាំ២០២១ លើប្រព័ន្ធ Disney + ក្នុងពេលឆាប់ៗនេះ៕

First Look Ms. Marvel
First Look Ms. Marvel
https://s9.kh1.co/__image/w=650,h=973,q=100/f8/f8fd079e4a622bc79bc3297c49295970af0f3a9d.png
First Look Ms. Marvel
First Look Ms. Marvel
First Look Ms. Marvel
First Look Ms. Marvel
First Look Ms. Marvel
First Look Ms. Marvel

ប្រភពJustJared.com

Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T