ប្លែកទៀតហើយ! តារាសម្ដែង Winter Solider ទាមទារ Marvel ឱ្យបញ្ចេញឈុត Bucky និង Sarah (មានវីដេអូ)

//s9.kh1.co/1e/1e282f46c380b986112632d9c96f1fe92a9d5a6b.png
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយផ្ទុះយុទ្ធនាកាទាមទារ Marvel ឱ្យចេញនូវឈុតរវាង Bucky និង Sarah ពេលនេះ​ Bucky ខ្លួនឯងផ្ទាល់ចេញមុខទាមទារដែរ

បរទេស៖ ខ្សែភាពយន្ត The Falcon and The Winter Soldier គឺជាខ្សែភាពយន្តភាគទី២ របស់ Marvel បន្ទាប់ពីរឿង WandaVision ដែលដាក់ឱ្យប្រិយមិត្តទស្សនានៅលើបណ្ដាញ Disney Plus ហើយវាជារឿងមួយដែលចូលជ្រៅទៅក្នុងជីវិត និងផ្ទះរបស់ The FalconSam Wilson ដែលសម្ដែងដោយ Anthony Mackie នេះហើយក៏មានវត្តមានរបស់តួអង្គប្អូនស្រីរបស់ The Falcon ឈ្មោះថា​ Sarah Wilson ដែលសម្ដែងដោយ Adepero Oduye និងជិវិតរបស់ Bucky Barnes ដែលសម្ដែងដោយ Sebastian Stan ដែលព្យាយាមរស់នៅជីវិតសាមញ្ញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Poster
Poster

គួរឱ្យដឹងដែរថា នៅក្នុងខ្សែភាពយន្តនេះ Bucky បានបង្ហាញឱ្យយើងឃើញថារូបគេគឺចង់ចាកចេញពីជីវិតប្រយុទ្ធនានាផ្សេងៗ ពោលគឺមិនចង់ប្រលាក់ឈាមអ្វីទៀតឡើយគ្រាន់តែចង់រស់នៅដោយមានក្ដីសុខប៉ុន្នោះ ខណៈ Sarah ព្យាយាមតស៊ូឆ្លងកាត់អ្វីៗគ្រប់យ៉ាងដោយស្រាយបញ្ហាគ្រប់យ៉ាងដោយខ្លួនឯងដោយមិនត្រូវការជំនួយពីបងប្រុសដែលជាសមាជិក Avenger ឡើយ នេះសមបញ្ចាក់ថា Sarah គឺជាមនុស្សស្រីម្នាក់ដ៏រឹងមាំម្នាក់។

ទោះជាយ៉ាងណាក៏ដោយ Bucky នៅក្នុងខ្សែភាពយន្តនេះបានធ្វើឱ្យយើងសង្កេតឃើញថារូបគេមិនមានភាពសប្បាយរីករាយឡើយរហូតដល់ពេលមួយដែលគេមកជួយ Sam ជួសជុលទូកគ្រួសាររបស់គេ ហើយថែមទាំងសារសងចែចង់ជាមួយប្អូនស្រីរបស់ Sam ទៀតផង នោះហើយគឺជីវិតសាមញ្ញរបស់គេក្នុងនាមជា Bucky Barnes មិនមែនជា The Winter Soldier ឬ White Wolf ឡើយ។

ឈុត Bucky, Sam និង Sarah

ក្រោយពីបានទស្សនានូវឈុតចុងបញ្ចប់ដែលបង្ហាញពីស្នាមញញឹមរបស់ Bucky ដែលចែចង Sarah នេះធ្វើអោយហ្វេនៗជាច្រើនចាប់អារម្មណ៍និងយកវាមកបង្ហោះជារូបភាពលក្ខកំប្លែងលេងនានាផងដែរដែលនិយាយអំពី Bucky Barnes មានបំណងចែចង់ Sarah នេះឯង។

Meme
Meme
Meme
Meme
Meme
Meme
Meme
Meme
Meme
Meme
Meme
Meme

យ៉ាងណាមិញ នាពេលថ្មីៗនេះក្រោយពីមានការផ្ទុះយុទ្ធនាការបែបលេងសើចទាមទារ Marvel ឱ្យចេញនូវឈុតរវាង Bucky និង Sarah របស់ហ្វេនៗពេលនេះ ស្រាប់តែតារាសម្ដែងតួអង្គ​ Bucky លោក Sebastian Stan និងតារាសម្ដែងតួអង្គ Sarah អ្នកនាង Adepero Oduye​ ខ្លួនឯងផ្ទាល់បានចូលរួមយុទ្ធនាការមួយនេះផងតាមរយៈការបង្ហោះមួយនៅលើបណ្ដាញសង្គម Instagram និង Twitter  របស់ពួកគេធ្វើអោយគ្រប់អ្នកគាំទ្រអស់សំណើចសប្បាយរីករាយនូវរឿងមួយនេះ៕

លោក Sebastian Stan បង្ហោះលើ Story នៃ Instagram
លោក Sebastian Stan បង្ហោះលើ Story នៃ Instagram
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T