លោក José Morais នឹងត្រូវជំនួសលោក Rogério Micale ក្នុងការដឹកនាំក្លិប Al Hilal SFC បន្តក្នុងរដូវកាលនេះ

//s9.kh1.co/e4/e4f28691e5c7a66c71180fc6b875fd11be59cbfb.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្លិប Al Hilal SFC របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានព្រមព្រៀងលក្ខខណ្ឌជាមួយលោក José Morais របស់ព័រទុយហ្កាល់ដើម្បីដឹកនាំក្រុមរហូតដល់ចប់រដូវកាលនេះ

រីយ៉ាដ៖ ក្លិប Al Hilal SFC របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានព្រមព្រៀងលក្ខខណ្ឌជាមួយលោក José Morais របស់ព័រទុយហ្កាល់ដើម្បីដឹកនាំក្រុមរហូតដល់ចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិប Al Hilal បានប្រកាសនៅលើគណនីធ្វីតធ័ររបស់ពួកគេកាលពីថ្ងៃអាទិត្យថាគ្រូបង្វឹកវ័យ ៥៥ ឆ្នាំលោក Morais បានជំនួសកន្លែងរបស់គ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Rogério Micale

  លោក Rogério Micale
  លោក Rogério Micale

សេចក្តីថ្លែងការណ៍របស់ Al Hilal បាននិយាយថា “រដ្ឋបាលក្លឹបបានរៀបចំធ្វើកិច្ចព្រមព្រៀងជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់លោក José Morais និងជំនួយការរបស់គាត់រួចហើយដើម្បីដឹកនាំក្រុមឈុតធំរបស់ក្លិបរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះដោយត្រូវជំនួសកន្លែងរបស់លោក Rogério Micale”។

លោក Micale បានបង្វឹកក្រុមឈុតធំក្លិប Al Hilal ក្នុងយុទ្ធនាការប្រគួតវគ្គជម្រុះតាមពូលនៃពានរង្វាន់ AFC Champions League ឆ្នាំ ២០២១ របស់ពួកគេដោយក្រុមជើងឯកប្រចាំទ្វីបឆ្នាំ ២០១៩ មួយនេះបានឈានទៅដល់វគ្គ ១៦ ក្រុមចុងក្រោយក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមដែលឈ្នះក្រុមខ្លាំងទាំង ៣ ផ្សេងទៀត។

  លោក José Morais ក្នុងតំណែងជាជំនួយការគ្រូបង្វឹករបស់ក្លិប Chelsea
  លោក José Morais ក្នុងតំណែងជាជំនួយការគ្រូបង្វឹករបស់ក្លិប Chelsea

លោក Morais នឹងវិលត្រឡប់ទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាលើកទីបីក្នុងអាជីពជាគ្រូបង្វឹករបស់គាត់ដោយធ្លាប់គ្រប់គ្រងក្លិប Al Hazm, ក្លិប Al Faisaly និងក្លិប Al Shabab ដែលគាត់បានបង្វឹកជាលើកដំបូងក្នុងឆ្នាំ ២០០៧ មុនពេលដឹកនាំពួកគេឆ្ពោះទៅតំណែងជើងឯកនៃពានរង្វាន់ Saudi Super Cup នៅ ៧ ឆ្នាំក្រោយ។

 លោក José Morais ក្នុងតំណែងជាជំនួយការគ្រូបង្វឹករបស់ក្លិប Real Madrid
 លោក José Morais ក្នុងតំណែងជាជំនួយការគ្រូបង្វឹករបស់ក្លិប Real Madrid

គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះមានបទពិសោធន៍ច្រើនដោយបានគ្រប់គ្រងក្លិបនៅប្រទេសអាឡឺម៉ង់, ទុយនេស៊ី, តួកគី, ក្រិច, អង់គ្លេស, អ៊ុយក្រែននិងសាធារណរដ្ឋកូរ៉េខាងត្បូងដោយបានដឹកនាំក្លិប Jeonbuk Hyundai Motors ត្រឡប់មកវិញក្នុងការឈ្នះពានរង្វាន់ K League ១ នៅឆ្នាំ ២០១៩ និង ២០២០ ។

ហើយភារកិច្ចបន្ទាន់របស់លោក Morais គឺត្រូវរៀបចំដឹកនាំក្លិប Al Hilal សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ជាមួយក្លិប Al Shabab ៕

  លោក José Morais ក្នុងតំណែងជាគ្រូបង្វឹករបស់ក្លិប Jeonbuk Hyundai Motors
  លោក José Morais ក្នុងតំណែងជាគ្រូបង្វឹករបស់ក្លិប Jeonbuk Hyundai Motors

ប្រភព៖ The AFC

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T