Zidane ឈឺក្បាលទៀតហើយ ក្រោយ Varane របួសសាច់ដុំត្រង់ជើងខាងស្តាំ

//s9.kh1.co/ef/ef918cbe0a753eccee662ffe1b0b131349db8594.jpeg
កីទ្បា

 ០៤-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

Zidane ឈឺក្បាលទៀតហើយក្រោយ Varane របួសសាច់ដុំត្រង់ជើងខាងស្តាំរបស់គាត់សារជាថ្មី ។

បរទេស៖ ក្រុមអធិរាជស Real Madrid បានបង្ហើបឱ្យដឹងថាកីឡាករ Raphael Varane នឹងមិនចូលរួមប្រកួតជើងទី ២ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយក្រុមតោខៀវឡើយបន្ទាប់ពីរងរបួសសាច់ដុំត្រង់ជើងខាងស្តាំរបស់គាត់។ ខ្សែការពាររូបនេះត្រូវបានប្តូរចេញនៅតង់ទី១ ក្នុងកំឡុងពេលជ័យជម្នះ ២-០ លើក្រុម Osasuna កាលពីថ្ងៃសៅរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Werner និង កីឡាករ Varane
កីឡាករ Werner និង កីឡាករ Varane

ចំពោះរបួសរបស់កីឡាករសញ្ជាតិបារំាងរូបនេះត្រូវសម្រាកប្រហែល ១០ ថ្ងៃ។ ដូច្នេះគាត់អាចនឹងខកខានការប៉ះប្រកួតជាមួយក្រុម Sevilla នៅថ្ងៃអាទិត្យនេះផងដែល។ ក្រុមរបស់លោក Zinedine Zidane និងនៅតែបន្តប្រយុទ្ធការពារតំណែងជើងឯក La Liga និងដណ្តើមពានរង្វាន់ UCL ដោយគ្មាន Varane ៕

Varane លេងទល់និងក្រុម Chelsea 
Varane លេងទល់និងក្រុម Chelsea 
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T