លោក Javi Gracia គ្រូបង្វឹក Valencia ត្រូវបានបណ្តេញចេញបន្ទាប់ពីចាញ់ Barcelona កាលពីម្សិលមិញ

//s9.kh1.co/eb/eb583bd6a351d0a20337259f84b23f4e902dd645.jpeg
កីទ្បា

 ០៤-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

លោក Javi Gracia គ្រូបង្វឹក Valencia ត្រូវបានបណ្តេញ ។

បរទេស៖ ក្រុម Valencia បានបណ្តេញលោក Javi Gracia ចេញពីតំណែងមួយថ្ងៃបន្ទាប់ពីក្រុមនេះបានធ្លាក់មកនៅលេខ ១៦ក្បែតំបន់កាត់ចោលនៅ La Liga ។ លោក Gracia ត្រូវបានបណ្តេញចេញបន្ទាប់ពីក្រុមរបស់ខ្លួនបានចាញ់ក្រុម Barcelona ៣-២ កាលពីថ្ងៃអាទិត្យដែលជាការចាញ់៦លើកជាប់ៗគ្នា។ ច្ចុប្បន្នក្រុម Valencia លើនៅតំបន់កាត់ចោលត្រឹមតែ៦ពិន្ទុប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Javi Gracia
លោក Javi Gracia

តាមពិតទៅលោក Javi Gracia បានសុំលាលែងពីតំណែកតាំងពីខែតុលាមកម្លេះដោយសារក្លិបបានលក់កីឡាករល្អដូចជា៖ ប្រធានក្រុម Dani Parejo និងខ្សែប្រយុទ្ធ Ferran Torres និង Rodrigo Moreno ជាដើម ។

ប្រធានក្លិប Valencia លោក Anil Murthy បានបង្ហាញពីមូលហេតុនៃការលក់កីឡាករល្អដោយសារតែជំងឺរាតត្បាត Covid-19 ធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលក្លិប៕

លោក Anil Murthy
លោក Anil Murthy
Vorn Sivchhay
VORN SIVCHHAY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T