Watford កំពុងតាមចរចាផ្ទេរយកតារាឆ្នើមរបស់ Inter Milan រូបនេះមកលេងនៅ Premier League វិញ

//s9.kh1.co/9d/9d543c24f9e8f5452007319b6c4d5940297a902a.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Watford កំពុងតាមចរចាផ្ទេរយកកីឡាករ Ashley Young ពីក្លិប Inter Milan រូបនេះមកលេងនៅ Premier League វិញ

បរទេស៖ បើយោងតាមគេហទំព័រ Fabrizio Romano​ បានឲ្យដឹងថាក្លិបអង់គ្លេស Watford កំពុងតែបើកកិច្ចចរចាក្នុងការផ្ទេរយកខ្សែបម្រើវ័យ៣៥ឆ្នាំសញ្ជាតិអង់គ្លេស Ashley Young ពីក្លិបយក្សអ៊ីតាលី Inter Milan ទៅលេងនៅ Premier League វិញនៅចុងរដូវកាលនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ashley Young
Ashley Young

គួរបញ្ជាក់ដែរថា Young គឺជាសមាជិកម្នាក់ដែលជួយឲ្យ Inter Milan ក្លាយជាម្ចាស់ជើងឯកលីកកំពូលអ៊ីតាលី Serie A នៅរដូវកាលនេះ បើទោះបីជានៅសល់៤ប្រកួតទៀតទើបចប់រដូវកាលក្ដី។ ក្នុងនោះដែររូបគេចូលលេងឲ្យលោកគ្រូបង្វឹក Antonio Conte បាន៣១ប្រកួត បោះបាល់ឲ្យដៃគូបញ្ចប់ទីបាន៣លើក ខណៈដែលរូបគេនឹងត្រូវអស់កុងត្រាជាមួយ Inter Milan នៅចុងរដូវកាលនេះផងដែរ៕ 

Ashley Young
Ashley Young

ប្រភពgoal

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T