កូរ៉េខាងត្បូង៖ បើយើងនិយាយពីចំនួននៃការទស្សនារបស់ YouTube ប្រាកដណាស់ BLACKPINK គឺជាក្រុមនារីមួយរបស់ផលិតកម្ម YG ដែលមានចំនួនអ្នកចូលទស្សនាវីដេអូរបស់ពួកគេដ៏ច្រើនលើសលុប ដែលពួកគេត្រូវបានគេដាក់រហស្សនាមថា "YouTube Queen" ដោយសារតែមូលហេតុនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងទៅតាមសារព័ត៌មានមួយរបស់ប្រទេសកូរ៉េបានឱ្យដឹងថា ការរកចំណូលរបស់ BLACKPINK តាមរយៈឆានែលយូធូបរបស់ពួកគេគឺពិតជាច្រើនលើសលុបតែម្តង គួរឱ្យស្ងើចសរសើរ ដោយតាមរយៈអ្នកចូល subscribe រហូតដល់ជាង ៦០លាននាក់។ ក្នុងអត្ថបទនេះក៏បានបញ្ជាក់ថាបើសរុបនៃចំនួនអ្នកចូលទស្សនា BLACKPINK គឺវាមានរហូតទៅដល់ ១៧ ពាន់លានដង ដូច្នេះ BLACKPINK អាចនឹងទទួលបានចំណូលបានរហូតដល់ ៧៥ ពាន់លានដុល្លារ ដែលគិតជាលុយកូរ៉េ (វ៉ុន) ពួកគេអាចទទួលបាន ១០០ ពាន់លានវ៉ុន។
គួរបញ្ជាក់ផងដែរ Music video របស់ BLACKPINK ចំនួន៤បទទៅហើយ ដែលមានអ្នកចូលទស្សនារហូតដល់ជាង ១ពាន់លាននាក់ ហើយបទចម្រៀងជាបន្តបន្ទាប់កំពុងតែឈានជើងចូល ១ពាន់លាន ក្នុងពេលឆាប់ៗនេះដែរ៕