ទីក្រុងវូហានពេលនេះ លែងសូវបារម្ភរឿងកូវីដ-១៩ ដោយចាប់ផ្ដើមរៀបចំការប្រគុំតន្ដ្រីនានា មានមនុស្សរាប់ពាន់នាក់ចូលរួម

//s9.kh1.co/d9/d9a905bdbc223a1c761ecfa16c43db050ffc4686.jpg
សង្គម

 ០៣-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ទីក្រុងវូហានពេលនេះ លែងសូវបារម្ភរឿងកូវីដ-១៩ ដោយចាប់ផ្ដើមរៀបចំការប្រគុំតន្ដ្រីនានា មានមនុស្សរាប់ពាន់នាក់ចូលរួម។

ចិន៖ ជាការពិតណាស់ ទីក្រុងវូហាន ប្រទេសចិន គឺជាចំណុចផ្ទុះឡើងជំងឺកូវីដ-១៩មុនដំបូងបង្អស់ តាំងពីចុងឆ្នាំ២០១៩មកម្ល៉េះ ហើយទីក្រុងនេះក៏ត្រូវបានបិទខ្ទប់អស់រយៈពេលជាង ­២ខែផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្ដែយ៉ាងណាមិញ ទីក្រុងនៃប្រទេសចិនមួយនេះ ក៏ហាក់បានធូរស្រាលពីជំងឺរាតត្បាតមុនប្រទេសនានាផងដែរ ពោលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានរកឃើញករណីឆ្លងថ្មីៗតិចតួចប៉ុណ្ណោះ ដែលធ្វើឲ្យសកម្មភាព មុខរបបជាច្រើន បានចាប់ផ្ដើមវិលត្រលប់មករកសភាពធម្មតាវិញហើយ។

ជាក់ស្ដែង កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ទីក្រុងវូហានបានរៀបចំការប្រគុំតន្ដ្រីយ៉ាងគគ្រឹកគគ្រេងមួយឈ្មោះថា The Wuhan Strawberry Music Festival ដោយបានទាក់ទាញមនុស្សចូលរួមប្រមាណ ១១,០០០នាក់ឯណោះ។ ក្នុងនោះផងដែរ សង្កេតឃើញថាមានមនុស្សមួយចំនួនប៉ុណ្ណោះដែលបានពាក់ម៉ាស់ ខណៈមនុស្សមួយចំនួនធំមិនបានពាក់ម៉ាស់ការពារឡើយ ហើយលើសពីនេះ ពួកគេក៏មិនបានរក្សារគម្លាតសុវត្ថិភាពដែរ។

គួរឲ្យដឹងដែរថា កម្មវិធីប្រគុំតន្ដ្រីនេះ ត្រូវបានអាក់ខានកាលពីឆ្នាំមុន ពោលគឺនៅពេលជំងឺកូវីដ-១៩ ចាប់ផ្ដើមផ្ទុះខ្លាំងនៅទីក្រុងវូហាន ប៉ុន្ដែក៏បានបង្វែរទៅរៀបចំតាមប្រព័ន្ធអ៊ីនធឺណេតផងដែរ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋការប្រគុំតន្ដ្រី
ទិដ្ឋការប្រគុំតន្ដ្រី
ទិដ្ឋការប្រគុំតន្ដ្រី
ទិដ្ឋការប្រគុំតន្ដ្រី
ទិដ្ឋការប្រគុំតន្ដ្រី
ទិដ្ឋការប្រគុំតន្ដ្រី
ទិដ្ឋការប្រគុំតន្ដ្រី
ទិដ្ឋការប្រគុំតន្ដ្រី
ទិដ្ឋការប្រគុំតន្ដ្រី
ទិដ្ឋការប្រគុំតន្ដ្រី

ប្រភព៖ The Thaiger

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T