នោះៗ! មុនប៉ះគ្នាជើងទី ២ លោក Tuchel ហាក់ញញើតនឹងកីឡាកររបស់ Real Madrid ម្នាក់

//s9.kh1.co/2e/2ebe69e43cd30b66388a0b858c1c5f25a570e10b.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មុនជួប Real Madrid ជើងទី ២ លោក Tuchel កំពុងកើតក្តីបារម្មណ៍រឿងមួយ ក្រោយ Ramos ត្រឡប់ចូលទីលានវិញ។

អង់គ្លេស៖ អ្នកចាត់ការរបស់ក្រុម Chelsea លោក Thomas Tuchel កំពុងកើតក្តីព្រួយបារម្មណ៍មួយ ក្រោយប្រធានក្រុមរបស់ក្រុម Real Madrid កីឡាករ Sergio Ramos នឹងត្រឡប់មកវិញនៅក្នុងជំនួបជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ដោយលោកបានសារភាពថានឹងមិនមាននរណាអាចប្រឈមមុខជាមួយគាត់បានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Sergio Ramos
  កីឡាករ Sergio Ramos

គួររម្លឹកថា កាលពីជើងទី ១ កន្លងទៅក្រុមទាំង ២បានបញ្ចប់ការប្រកួតដោយលទ្ធផល ១-១ ខណៈជើងទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២១ ខាងមុខ នៅទឹកដី Stamford Bridge របស់ Chelsea ម្តង។

យ៉ាងណាមិញ សម្រាប់ការប្រកួតជើងទី ១ គឺមិនមានវត្តមានរបស់ Ramos ទេ ដោយសារតែគាត់ជាប់មានបញ្ហារបួស ប៉ុន្តែនាការប្រកួតជើងទី ២ ខាងមុខនេះគាត់អាចចូលទីលានបានវិញហើយ ជាមួយគ្នានេះលោក Tuchel កំពុងពិចារណារកវិធីសាស្ត្រដើម្បីអាចទម្លុះកំពែងខែលដ៏រឹងមាំមួយនេះបាន។

  កីឡាករ Sergio Ramos
  កីឡាករ Sergio Ramos

លោក Tuchel បានមានប្រសាសន៍នៅលើគេហទំព័រផ្លូវការរបស់ក្លិបយ៉ាងដូច្នេះថា៖

ប្រសិនបើយើងលេងដោយមិនដាក់ខ្សែប្រយុទ្ធចំ នោះ Ramos នឹងពិបាកធ្វើការបន្តិចហើយ ខ្ញុំគិតថានេះអាចជាដំណោះស្រាយ។ មែនទែនទៅខ្ញុំមិនទាន់មានការសម្រេចចិត្តច្បាស់លាស់ណាមួយនៅឡើយទេ។ វាជាការប្រកួតប្រជែងមួយបែបទៀត ព្រោះថាគាត់ជាប្រធានក្រុមម្នាក់ដែលពូកែដឹកនាំក្រុមខ្លាំងណាស់ ម្យ៉ាងទៀតគាត់តែងតែមានដំណោះស្រាយភ្លាមៗនៅពេលក្រុមជួបបញ្ហា។ យើងនឹងពិចារណាឱ្យបានច្បាស់លាស់សិន ថាតើនរណាដែលអាចលេងតំណែងនេះបាន ហើយយើងនឹងព្យាយាមរិៈរកវិធីណាដើម្បីអាចទម្លុះពួកគេបាន។ ខ្ញុំមិនទាន់ច្បាស់ទេ ថាតើពួកគេនឹងដាក់ខ្សែការពារ ៤ ឬមួយក៏ ៥ ដូច្នេះវានៅមានសំណួរចោទជាច្រើនទៀត ប៉ុន្តែយើងមិនទាន់ត្រូវការចម្លើយឥឡូវទេ៕

  លោក Thomas Tuchel
  លោក Thomas Tuchel
  លោក Thomas Tuchel

ប្រភពGoal

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T