អាចដែរ! លោក Cole អះអាងថា Werner ខ្សត់គ្រាប់បាល់នៅ Chelsea គឺដោយសារតែបញ្ហាមួយនេះ

//s9.kh1.co/0b/0b7f546ce40adaf29f55e593b2cb1d4242e0a85e.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Cole អះអាងថា Werner ខ្សត់គ្រាប់បាល់នៅ Chelsea គឺដោយសារតែលោក Tuchel ដាក់គេមិនទាន់ត្រូវកន្លែង។

អង់គ្លេស៖ យោងតាមការអះអាងរបស់អតីតជើងចាស់ក្រុម Chelsea លោក Ashley Cole បានឱ្យដឹងថា កីឡាករ Timo Werner គឺជាកម្លាំងស្នូលដ៏សំខាន់ម្នាក់នៅក្នុងក្រុមរបស់លោក Thomas Tuchel ទោះបីជាពេលបច្ចុប្បន្នគាត់ហាក់ដូចជាខ្សត់គ្រាប់បាល់ក៏ដោយ ហើយលោកក៏បានបន្ថែមទៀតថា ខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះគឺជាកីឡាករដែលមានមូលដ្ឋានគ្រឹះពេញលេញម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Timo Werner
  កីឡាករ Timo Werner

គួររម្លឹកថា Chelsea បាននាំយក Werner ពីក្រុម RB Leipzig ក្នុងតម្លៃ ៤៧ លានផោន ឬស្មើនឹង (៦៥ លានដុល្លាអាមេរិក) កាលពីរដូវក្តៅកន្លងទៅ, ហើយមុនពេលដែលគេបានមកចូលរួមជាមួយនឹងក្រុមតោខៀវគេគឺជាខ្សែប្រយុទ្ធដ៏លេចធ្លោរម្នាក់នៅទឹកដី Red Bull Arena

  កីឡាករ Timo Werner
  កីឡាករ Timo Werner

យ៉ាងណាមិញ ការមកដល់ទឹកដី Stamford Bridge របស់ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំដូចជាមិនទាន់បានបង្ហាញទម្រង់លេងល្អដែលគួរឱ្យកត់សម្គាល់ណាមួយនៅឡើយទេ​ ទន្ទឹមនឹងនេះនារដូវកាលដំបូងគេពិតជាទទួលបានការរិៈគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រក្លិប ប៉ុន្តែលោក Cole គិតថាគាត់បានចូលរួមចំណែកជួយក្រុមតោខៀវច្រើនណាស់ គ្រាន់តែអ្នកគ្រប់គ្នាបានមើលរំលង។

  កីឡាករ Timo Werner
  កីឡាករ Timo Werner

ថ្លែងប្រាប់គេហទំព័រ Sky Sports អតីតខ្សែការពាររបស់ Chelsea បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ច្បាស់ណាស់ Werner ជាខ្សែប្រយុទ្ធម្នាក់ដែលមានមូលដ្ឋានច្បាស់លាស់។ ទោះបីជាគាត់ធ្លាប់បានធ្វើឱ្យ Chelsea ខកខានឱកាសធំៗជាច្រើនលើកច្រើនសារក៏ដោយ។ ក្នុងនាមជាគ្រូបង្វឹក និង ជាអ្នកចាត់ការម្នាក់ អ្នកត្រូវតែស្វែងយល់ និងគិតឱ្យបានច្បាស់អំពីតំណែងរបស់កូនក្រុមដែលត្រូវលេង តើអ្នកបានដាក់ឱ្យគាត់លេងនៅក្នុងតំណែងត្រឹមត្រូវហើយឬនៅ, តើតំណែងដែលត្រឹមត្រូវសម្រាប់គាត់ គឺជាខ្សែប្រយុទ្ធមែនទេ ហើយអ្នកគួរតែផ្លាស់ប្តូរគាត់យ៉ាងម៉េច? ប៉ុន្តែខ្ញុំគិតថារបៀបដែលលោក Tuchel លេង គឺគាត់ចង់ឱ្យពួកគេសម្រុកលើខ្សែត្រង់តែម្តង ជាពិសេសយើងបានឃើញហើយពីការប៉ះទៅឱ្យដៃគូររបស់ពួកគេ នៅចុងបញ្ចប់ Werner តែងតែរត់ជាន់កន្លែងជាមួយ Mason Mount៕

  លោក Ashley Cole
  លោក Ashley Cole
  លោក Ashley Cole

ប្រភពGoal

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T