ខ្សែភាពយន្ត «Dynasty Warriors» បានកំណត់ថ្ងៃចេញផ្សាយហើយ បន្ទាប់ពីចំណាយពេលផលិតអស់រយៈពេលដ៏យូរ (មានវីដេអូ)

//s9.kh1.co/28/28029d14e26ad336442f047f6c223a71a770801e.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រោយពីចំណាយពេលអស់រយៈពេល ៥ ឆ្នាំ នៅទីបំផុតខ្សែភាពយន្តរឿង រាជវង្សអ្នកចម្បាំង “Dynasty Warriors” បានផលិតចប់រួចរាល់និងបានប្រកាសពីកាលបរិច្ឆេទចាក់បញ្ចាំងផងដែរ

ហុងកុង៖ ក្រោយពីចំណាយពេលអស់រយៈពេល ៥ ឆ្នាំ នៅទីបំផុតខ្សែភាពយន្តរឿង រាជវង្សអ្នកចម្បាំង “Dynasty Warriors”  បានផលិតចប់រួចរាល់និងបានប្រកាសពីកាលបរិច្ឆេទចាក់បញ្ចាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែភាពយន្តដែលមានដំណើររឿងស្ថិតនៅក្នុងសម័យអាណាចក្រទាំងបីនោះ មានលោក Louis Koo សម្តែងជាតួរអង្គ លីវ ពូ (Lu Bu), លោក Tony Yang សម្ដែងជា លីវ ប៉ី (Liu Bei) និងលោក Wang Kai ដើរតួរជា ឆាវ ឆាវ (Cao Cao) ។ ខ្សែភាពយន្តនេះក៏ចូលរួមសម្តែងដោយអ្នកនាង Carina Lau, លោក Han Geng, កញ្ញា Gulnazar, លោក Philip Keung និងលោក Ray Lui ផងដែរ។

រូបភាពក្នុងខ្សែភាពយន្តរឿង រាជវង្សអ្នកចម្បាំង “Dynasty Warriors”
រូបភាពក្នុងខ្សែភាពយន្តរឿង រាជវង្សអ្នកចម្បាំង “Dynasty Warriors”

ពោរពេញទៅដោយការប្រយុទ្ធបែបវីរភាព ខ្សែភាពយន្តនេះបានបើកទំព័រសាច់រឿងជាមួយនឹងលោកមេទ័ព លីវ ប៉ី ចុះបង្ក្រាបការបះបោរនៅទន្លេលឿងដែលនេះក៏ជាព្រឹត្តិការណ៍បើកទំព័រសាច់រឿងនៅក្នុងរឿងអក្សរសាស្ត្រនគរទាំង ៣“Romance of the Three Kingdoms”  ដ៏ពេញនិយមផងដែរ។

អ្នកដឹកនាំរឿងលោក Roy Chow បាននិយាយថា “យើងបានបញ្ចេញញើសនិងទឹកភ្នែកជាច្រើនទៅលើផលិតកម្មនេះ ហើយក៏បានប្រើប្រាស់ធនធានជាច្រើនផងដែរ។ យើងបានជ្រើសរើសថតឈុតឆាកសង្គ្រាមរបស់យើងនៅប្រទេសញូវែលសេឡង់ដែលមានភ្នំនិងព្រៃជាច្រើន។ យើងសង្ឃឹមថានៅពេលដែលអ្នករាល់គ្នាមើលរឿងនេះវានឹងដូចជាពួកគេបានធ្វើដំណើរឆ្លងកាត់ប្រទេសនូវែលហ្សេឡង់ដែរ!”

រូបភាពក្នុងខ្សែភាពយន្តរឿង រាជវង្សអ្នកចម្បាំង “Dynasty Warriors”
រូបភាពក្នុងខ្សែភាពយន្តរឿង រាជវង្សអ្នកចម្បាំង “Dynasty Warriors”

ខ្សែភាពយន្តរឿង រាជវង្សអ្នកចម្បាំង “Dynasty Warriors”  បានបញ្ចប់ការថតក្នុងឆ្នាំ ២០១៧ ប៉ុន្តែតម្រូវឱ្យមានផលិតកម្មក្រោយការថតសម្ដែងរយៈពេលយូរអង្វែងដោយសារតែឈុតឆាកប្រយុទ្ធទ្រង់ទ្រាយធំ។ សម្រាប់ផលិតកម្មក្រោយការថតសម្ដែងត្រូវបានបញ្ចប់ជាស្ថាពរនៅខែសីហាឆ្នាំ ២០២០ ប៉ុន្តែការចេញផ្សាយខ្សែភាពយន្តនេះត្រូវបានពន្យាពេលជាបន្តបន្ទាប់ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។

រូបភាពក្នុងខ្សែភាពយន្តរឿង រាជវង្សអ្នកចម្បាំង “Dynasty Warriors”
រូបភាពក្នុងខ្សែភាពយន្តរឿង រាជវង្សអ្នកចម្បាំង “Dynasty Warriors”

ខ្សែភាពយន្តរឿង រាជវង្សអ្នកចម្បាំង “Dynasty Warriors”  ត្រូវបានចាក់បញ្ចាំងនៅថ្ងៃទី ២៩ ខែមេសានៅហុងកុងនិងថ្ងៃទី ៣០ ខែមេសានៅប្រទេសចិន។ ក្រុមហ៊ុន Netflix បានទទួលសិទ្ធិផ្សាយជាអន្តរជាតិ ហើយខ្សែភាពយន្តនេះនឹងមានចាក់បញ្ចាំងជាសាធារណៈនារដូវក្តៅនេះ៕

សូមទស្សនាឈុតឆាកសាច់រឿងខ្លីនៃខ្សែភាពយន្តរឿង រាជវង្សអ្នកចម្បាំង “Dynasty Warriors” ដូចខាងក្រោម៖

ឈុតឆាកសាច់រឿងខ្លីនៃខ្សែភាពយន្តរឿង រាជវង្សអ្នកចម្បាំង “Dynasty Warriors”

ប្រភព៖ Jayne Stars

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T