Ajax ក្លាយជាម្ចាស់ជើងឯកលើកទី៣៤ នៃលីគកំពូលប្រទេស ហូឡង់កាលពីយប់មិញ

//s9.kh1.co/13/13f0784aa0eada299a1a60c216a0b771343f6623.jpeg
កីទ្បា

 ០៣-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រុមបាល់ទាត់ Ajax Amsterdam ក្លាយជាម្ចាស់ជើងឯកលើកទី៣៤នៃលីគកំពូលប្រទេស ហូឡង់កាលពីយប់មិញ ។

បរទេស៖ ក្រុមបាល់ទាត់ Ajax Amsterdam ដែលមានមូលដ្ឋាននៅទីក្រុង Amsterdam របស់លីគកំពូលនៃប្រទេសហូឡង់បានក្លាយជាម្ចាស់ជើងឯកដោយស្វ័យប្រវត្តិលើកទី៣៤ បន្ទាប់ឈ្នះក្រុម FC Emmen ដោយលទ្ធផល ៤-០ កាលពីយប់មិញធ្វើឲ្យពួកគេនាំមុខក្រុមលេខពី PSV រហូតដល់១៤ពិន្ទុ ខណ:នៅសល់៤ប្រកួតទៀតទើបរដូវកាលត្រូវបានបញ្ចប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមបាល់ទាត់ Ajax Amsterdam
ក្រុមបាល់ទាត់ Ajax Amsterdam

ក្រុមបាល់ទាត់ Ajax Amsterdam ក្រោមការដឹកនាំរបស់លោក Erik ten Hag សញ្ជាតិហូឡង់វ័យ៥១ឆ្នាំបានជួយក្រុមឈ្នះពានលីគបើទោះបីជាក្លិបបានលក់កីឡាករល្អៗអស់ជាច្រើនក៏ដោយ ប៉ុន្តែលោកនៅតែធ្វើបានល្អដដែលដោយក្នុងចំណោម ៣១ប្រកួត ឈ្នះ២៥ ស្មើ៤ ចាញ់២ប៉ុណ្ណោះទទួលបានកៅអីលេងពានរង្វាន់ UEFA Champion League ដោយស្វ័យប្រវត្តិនៅរដូវកាលក្រោយ។ ហើយលោក Erik ten Hag ក៍ទើបតែបន្តកុងត្រាថ្មីជាក្រុម Ajax រយ:ពេល១ឆ្នាំបន្តទៀតផងដែរ៕

លោក Erik ten Hag
លោក Erik ten Hag
Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T