មនុស្សស្អាតស្រាប់ ស្លៀកយ៉ាងណា សុខ ស្រីនាង នៅតែលេចធ្លោ

//s9.kh1.co/f5/f5d36859e2a347e5e4979104e4a826ef4c6daaf7.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទោះស្លៀកពាក់បែបនេះ សុខ ស្រីនាង ក៏នៅតែស្រស់ស្អាត មើលតែរូបប៉ុន្មានសន្លឹកនេះ

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី សុខ ស្រីនាង បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងគណនីជាផ្លូវការរបស់នាង នៅលើបណ្តាញសង្គម  ជាមួយសកម្មភាពកំពុងជិះក្តារស្គីលេង ក្នុងបរិវេណក្នុងផ្ទះ ដែលកំឡុងពេលបិទខ្ទប់ ត្រូវបានមហាជនកោតសរសើរជាច្រើន ចំពោះរូបភាពថ្មីរបស់តារាស្រីរូបនេះ ដែលបានចែកចាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ម្ចាស់បទ «ហត់ទេស្រលាញ់គេម្នាក់ឯង» រូបនេះ ត្រូវបានគេនិយាយថាពិតជាស្រស់នៃការលេងស្ទីលបែប Swag ហើយមួយឈុតនេះ ដែលនាងបានស្លៀកនឹងខោជើងត្រង់ ពិតជាសាកសមទៅនឹងអាវខើត បានជួយលើកសម្រស់របស់នាងទាក់ទាញថែមមួយកម្រិតទៀត ជាមួយរូបរាងស្លីម គួបផ្សំនឹងចង្កេះមួយក្តាប់ អ្នកគាំទ្របានលាត់មាត់ ថារូបនាងស្លៀកអ្វីក៏នៅតែស្រស់ស្អាត។

យ៉ាងណាមិញ ទម្រង់មុខដ៏សែនស្រស់ស្អាត គួរឲ្យចង់គយគន់ មានមន្តស្នេហ៍ របស់តារាស្រីរូបនេះ ត្រូវបានតែងតែទទួលមតិវិជ្ជមានជាច្រើន នៃសម្រស់ ក៏ដូចជារូបរាង នៅពេលដែលតារាស្រីរូបនេះ បានបង្ហោះរូបភាពថ្មីៗ ចែកចាយ លើបណ្តាញសង្គម ជាមួយស្ទាយ៍បែបរសសយនិយមប្លែកៗ របស់នាងដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
រូបភាពថ្មី​សុខ ស្រីនាង
រូបភាពថ្មី​សុខ ស្រីនាង
រូបភាពថ្មី​សុខ ស្រីនាង
រូបភាពថ្មី​សុខ ស្រីនាង
រូបភាពថ្មី​សុខ ស្រីនាង
រូបភាពថ្មី​សុខ ស្រីនាង
រូបភាពថ្មី​សុខ ស្រីនាង
រូបភាពថ្មី​សុខ ស្រីនាង
រូបភាពថ្មី​សុខ ស្រីនាង
រូបភាពថ្មី​សុខ ស្រីនាង
សុខ​ ស្រីនាង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T