សៀមរាប៖ នៅរសៀលថ្ងៃទី ០៣ ខែឧសភានេះ ក្រុមការងារនៃរដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នករួមដំណើរចំនួន ៧នាក់ ដោយជិះរថយន្ដជាមួយអ្នកវិជ្ជមានកូវីដ-១៩ ២នាក់ ដែលមានឈ្មោះ ស្រី សារ៉េត និងស្រី តុងឈីម នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

តាមរបាយការណ៍របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តសៀមរាប បានបង្ហាញថា ក្នុងចំណោមអ្នកពាក់ព័ន្ធផ្ទាល់ដែលរួមដំណើរជាមួយសរុបចំនួន ៧នាក់ រួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- បុគ្គល ៥នាក់ ឈ្មោះ ឈុន វាន់នឿន ឈ្មោះ វ៉ាន់ ភិន ឈ្មោះ វ៉ាន់ គន់ ឈ្មោះ លត ទៀងឈ្មោះ វាន់ ណៃ ត្រូវបានរដ្ឋបាលស្រុកជីក្រែងដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យស្ពានត្នោត ពេលដែលចុះពីរថយន្តមកភ្លាម។

- ឈ្មោះ តូល តៅ បានបន្តដំណើរទៅស្នាក់នៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និង

- ឈ្មោះ ឈឿន វាសនា ជាអ្នកបើកបររថយន្ត ត្រូវបានចត្តាឡីស័កនៅស្រុកបារាយ៍ ខេត្តកំពង់ធំ។

ជាមួយគ្នានោះ ចំពោះទីតាំងដែលពាក់ព័ន្ធនឹងការចេញ ចូលរបស់អ្នកដំណើរនៃរថយន្តខាងលើ ត្រូវបានក្រុមការងាររបស់រដ្ឋបាលខេត្ត កំណត់មុខសញ្ញា និងចាត់វិធានការផងដែរ ហើយ រដ្ឋបាលខេត្តក៏សូមអរគុណចំពោះក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការតាមដាន និងស្រាវជ្រាវអ្នកពាក់ព័ន្ធផ្ទាល់ និងដោយប្រយោលបានទាន់ពេលវេលា៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload

សូមអានសេចក្តីលម្អិតរបស់ក្រសួងសុខាភិបាលខាងក្រោម៖

លិខិតជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]