ប្រជាជនឥណ្ឌារាំពេញដងផ្លូវយ៉ាងគគ្រឹកគគ្រេង អបអរលទ្ធផលការបោះឆ្នោតយ៉ាងរំភើយ ខណៈការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងគួរឱ្យព្រួយបារម្ភ (មានវីដេអូ)

//s9.kh1.co/03/0346290f695be372cfa7c765253367ce6723124d.png
សង្គម

 ០៣-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រជាជនឥណ្ឌារាំពេញដងផ្លូវអបអរលទ្ធផលការបោះឆ្នោតយ៉ាងរំភើយ ខណៈការឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងគួរឱ្យព្រួយបារម្ភ

ប្រទេសឥណ្ឌា៖ ប្រជាជនឥណ្ឌាជាច្រើនកកកុញនាំគ្នារាំសប្បាយពេញដងផ្លូវ នៅថ្ងៃអាទិត្យ ខណៈពេលដែលលទ្ធផលនៃការបោះឆ្នោត ត្រូវបានប្រកាស ក្នុងអំឡុងនៃរលកទី២ នៃការឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលដែលលទ្ធផលនៃការបោះឆ្នោតបានប្រកាសអ្នកឈ្នះមកពីប្រាំរដ្ឋ ដែលបានធ្វើឡើងនៅក្នុងខែមិនា និង​ ខែមេសាកន្លងទៅ ដែលត្រូវបានគេមើលឃើញថាជា​ ការវាយលុកយ៉ាងអាក្រក់ពីរលកទី២ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយក៏ជាការធ្វើតេស្តទៅលើសមត្ថភាពនៃការដោះស្រាយបញ្ហារបស់នាយករដ្ឋមន្ត្រីឥណ្ឌាបច្ចុប្បន្ន លោក Narendra Modi និងគណបក្សស្តាំនិយមរបស់លោក Bharatiya Janata Party (BJP)។

សកម្មភាពប្រជាជនឥណ្ឌាជួបជុំអបអរការបោះឆ្នោត
សកម្មភាពប្រជាជនឥណ្ឌាជួបជុំអបអរការបោះឆ្នោត

ការរាប់សន្លឹកឆ្នោតកើតឡើង ស្របពេលដែលចំនួនករណីនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា កើនឡើងយ៉ាងគំហកនៅថ្ងៃអាទិត្យនេះ ដែលជាការកើនឡើងខ្ពស់បំផុត គិតត្រឹមរយៈពេល ២៤ម៉ោង ដោយមានការអ្នកស្លាប់ ៣,៦៨៩ នាក់ ដែលជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ។

ជាមួយគ្នានោះដែរ អាជ្ញាធរឥណ្ឌា បានរាយការណ៍ពីករណីថ្មីនៅថ្ងៃអាទិត្យនេះ ដែលមានចំនួន ៣៩២,៤៨៨ ករណីដែល​បានធ្លាក់ចុះបន្តិចបន្តួចពីកម្រិតនៃការឆ្លងខ្ពស់ ៤០១.៩៩៣ ក្នុងរយៈពេល ២៤ ម៉ោង ដែលតួលេខនេះ បានរុញប្រទេសឥណ្ឌា មានអ្នកឆ្លងកើនឡើងសរុបដល់ ១៩.៥៦ លានករណី។

រហូតមកទល់ពេលនេះ វីរុសកូវីដ១៩ បានសម្លាប់មនុស្សចំនួន ២១៥.៥៤២ នាក់ ថ្វីបើអ្នកជំនាញជឿជាក់ថាចំនួនជាក់ស្តែងនៃករណីឆ្លង និងស្លាប់ ទំនងជាមានចំនួនច្រើនខ្ពស់ហួសពីតួលេខជាក់ស្តែង។

គួរបញ្ជាក់ផងដែរថា អ្នកជំនាញមួយចំនួនធំ បានធ្វើការស្តីបន្ទោសគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ ចំពោះការអនុញ្ញាតិឱ្យមានការប្រមូលផ្តុំគ្នានិងការជួបជុំគ្នាជាច្រើនពោរពេញដោយមនុស្សកកកុញណែនណាន់តាន់តាប់ ដោយពុំមានការគោរព វិធានការសុខាភិបាល ដូចជាការគម្លាតសង្គមនិងការពាក់ម៉ាសឱ្យបានត្រឹមត្រូវជាដើម៕

ប្រភព៖ Daily Mail

https://s9.kh1.co/__image/w=650,h=434,q=100/30/309fe24d3146dd5f1aab29341e695062a9ffcfa0.png
វីដេអូប្រជាជនឥណ្ឌារាំពេញដងផ្លូវអបអរលទ្ធផលឆ្នោត
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T