ខេត្ដកំពង់ចាម ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ២១នាក់ ចេញពីស្រុកចំនួន៤

//s9.kh1.co/ab/abca5c7a5b798d6f749acb56bc3a2df7ed6a29d1.jpg
សង្គម

 ០៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្ដកំពង់ចាម ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ២១នាក់ទៀត ចេញពីស្រុកចំនួន៤។

កំពង់ចាម៖ នៅថ្ងៃចន្ទនេះ រដ្ឋបាលខេត្ដកំពង់ចាមបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញ និងបានបង្ហាញអត្ដសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២១នាក់បន្ថែមទៀត ដែលត្រូវបានរកឃើញកាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋបាលខេត្ដបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២១នាក់ រួមមាន ១០នាក់ នៅស្រុកចំការលើ, ០៨នាក់ រស់នៅស្រុកកងមាស, ០២នាក់ នៅស្រុកបាធាយ និង០១នាក់ នៅស្រុកស្រីសន្ធរ។

អាស្រ័យដូចបានជម្រាបជូននេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំជាមួយ និងកម្មករ-កម្មការិនី ឬមិត្ដភ័ក្រ្ដដែលធ្លាប់ប្រាស្រ័យទាក់ទងនឹងអ្នកវិជ្ជមានខាងលើ ត្រូវអនុវត្ដឲ្យបានខ្ជាប់ខ្ជួន នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង

ប្រភព៖ រដ្ឋបាលខេត្ដកំពង់ចាម

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T