ITZY និយាយពីមិត្តភាពដ៏ស្អិតរមួតជាមួយសិស្សច្បងក្នុងផលិតកម្ម TWICE (មានវីដេអូ)

//s9.kh1.co/aa/aa86659cd58d1addd35b0f4a3c683c2185af3b36.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ITZY និយាយពីមិត្តភាពដ៏ស្អិតរមួតជាមួយសិស្សច្បងក្នុងផលិតកម្ម TWICE

កូរ៉េខាងត្បូង៖ ក្រុមនារីជំនាន់ថ្មី ITZY ដែលមានសមាជិក៥នាក់ របស់ផលិតកម្ម JYP បាននិយាយរៀបរាប់ពីមិត្តភាពដ៏ជិតស្និទ្ធរវាងក្រុមខ្លួននិងសិស្សច្បង TWICE នៅក្នុងកម្មវិធីមួយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
TWICE & ITZY
TWICE & ITZY

នៅថ្ងៃទី២ ខែឧសភា កន្លងផុតទៅថ្មីៗនេះ ITZY ត្រូវបានគេអញ្ជើញជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីមួយ របស់ប៉ុស្តិ៍ SBS ដើម្បីផ្សព្វផ្សាយបទថ្មីរបស់ពួកគេ ដែលមានចំណងជើងថា "Mafia in the morning" ដែលចេញកាលពីថ្មីៗនេះផងដែរ។ នៅក្នុងកម្មវិធីនៅផងដែរលោក Kyuhyun ក្រុម Super Junior ដែលជាពិធីករ ក៏បានសួរសំនួរមួយទាក់ទងនឹងទំនាក់ទំនងរបស់ពួកគេជាមួយ TWICE ដោយសារពួកគេស្ថិតនៅក្នុងផលិតកម្មតែមួយ។

ពេលនោះសមាជិកម្នាក់របស់ ITZY (Chaeryeong) ក៏បានឆ្លើយថា ពួកយើងនឹងញុាំអាហារពេលយប់រួមគ្នា ហើយខ្ញុំក៏បានផ្ញើសារទៅបងស្រី Jeongyeon (TWICE) ច្រើនដងដែរ។ 

Yeji ក្រុម ITZY ក៏បានបញ្ជាក់ទៀតដែរថា÷ បងស្រី Jihyo (TWICE) ក៏បានផ្ញើកាដូរអោយពួកយើងនៅថ្ងៃខួបកំណើតផងដែរ។ ភ្លាមនោះផងដែរ Lia ក៏បានបន្ថែមទៀតដែរថា÷ ប្រាកដណាស់! គាត់តែងតែទាក់ទងមកពួកយើង នៅថ្ងៃខួបកំណើត ក៏ដូចជាកម្មវិធីផ្សេងៗ។ 

នៅក្នុងកម្មវិធីនោះផងដែរ ITZY ក៏បានច្រៀងបទរបស់ TWICE (Dance the night away) យ៉ាងសប្បាយរីករាយផងដែរ៕

ITZY 
ITZY 
ITZY & TWICE
ITZY & TWICE
សូមទស្សនាវីដេអូ
Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T