Klopp សុំចិត្តក្រុមហូឡង់កុំឲ្យធ្វើរឿងមួយនេះដាក់ Van Dijk

//s9.kh1.co/a5/a59a114da4e03047b0df16ab111b9b67d17ddd7b.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

Klopp សុំចិត្តក្រុមហូឡង់កុំឲ្យធ្វើរឿងមួយនេះដាក់ Van Dijk

បរទេស៖ អ្នកចាត់ការរបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានសុំចិត្តក្រុមជម្រើសជាត់ហូឡង់ សុំឲ្យពួកគេកុំនាំយក Virgil Van Dijk ទៅចូលរួមក្នុងព្រឹត្តការណ៍ Euro ព្រោះវាអាចបំផ្លាញអាជីពរបស់រូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Jurgen បាននិយាយថាលោកមិនចង់បិទសិទ្ធ Virgil ក្នុងការចូលរួមជាមួយជម្រើសជាតិឡើយ ប៉ុន្តែក្រុមជម្រើសជាតិក៏មិនអាចបង្ខំគេបានដែរ ព្រោះរូបគេមិនទាន់បានហ្វឹកហាត់គ្រប់គ្រាន់ឡើយ។ លោកក៏បានបន្តដែរថា​ លោកគ្រាន់តែសង្ឃឹងថាក្រុមហូឡង់នឹងពិចារណាពីសំណើររបស់លោកដើម្បីឲ្យ Virgil សម្រាកព្រោះលោកបារម្ភខ្លាចរូបគេរបួសម្ដងទៀត។

លោក Jurgen Klopp
លោក Jurgen Klopp

គួរបញ្ជាក់ដែរថា កីឡាករមាឌធំរបស់ Liverpool រូបនេះបានរងរបួសតាំងពីខែតុលាឆ្នាំមុន ហើយទើបតែវិលមកហ្វឹកហាត់វិញនៅសប្ដាហ៍មុននោះទេ៕

Virgil Van Dijk
Virgil Van Dijk
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T