នាយករដ្ឋមន្ត្រីឥណ្ឌាចាញ់ក្នុងការបោះឆ្នោត ខណៈដែលជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលខ្លាំង

//s9.kh1.co/d0/d06db173afe20621dc0cefd9d683a37a9bdfd9f6.webp
សង្គម

 ០៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ចាញ់ការបោះឆ្នោតដ៏កម្រនៅរដ្ឋសំខាន់មួយ ស្របពេលជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលយ៉ាងគំហុក

ឥណ្ឌា៖ លោក Narendra Modi ជានាយករដ្ឋមន្ត្រីឥណ្ឌា បានចាញ់ក្នុងការបោះឆ្នោតនៅក្នុងរដ្ឋមួយនៃប្រទេសឥណ្ឌា ដែលនេះជាញ្ញាបង្ហាញឱ្យដឹងថា អ្នកគាំទ្របានបាត់បង់ជំនឿរបស់ពួកគេលើភាពដឹកនាំរបស់លោក ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ កំពុងឆ្លងរាតត្បាតយ៉ាងធ្ងន់ធ្ងរបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Narendra Damodardas Modi
Narendra Damodardas Modi

កាលពីថ្ងៃអាទិត្យកន្លងទៅ គណបក្ស Bharatiya Janata របស់ លោក Narendra Damodardas Modi ត្រូវបានរំពឹងថា នឹងទទួលបានសំឡេងគាំទ្រច្រើននៅរដ្ឋ West Bengal ប៉ុន្តែផ្ទុយស្រឡះ អ្នកនយោបាយលេចធ្លោម្នាក់ គឺលោកស្រី Mamata Banerjee វិញទេដែលបានឈ្នះអាណត្តិទី៣ជារដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីប្រចាំរដ្ឋនេះ ពោលលោកស្រីបានឈ្នះដាច់តែម្តងដោយទទួលបាន២១៦កៅអី ក្នុងចំណោមកៅអីសរុប២៩៤។

  លោកស្រី Mamata Banerjee
  លោកស្រី Mamata Banerjee

យ៉ាងណាមិញ ការបរាជ័យរបស់លោក Narendra Modi ត្រូវបានគេជឿជាក់ថា បណ្តាលមកពីចំណាត់ការធូររលុងក្នុងការទប់សស្កាត់ជំងឺកូវីដ-១៩ ហើយក្រៅពីនេះ ប្រជាជនក៏ប្រហែលជាមិនពេញចិត្តនឹងនយោបាយប្រឆាំងនឹងមូស្លីម ដែលបែកបាក់គ្នារបស់គណបក្ស Bharatiya Janata នៅក្នុងរដ្ឋ West Bengal៕

https://s9.kh1.co/__image/w=650,h=434,q=100/59/59a3be4815e417886a08c3ac1ea256ffcdd3e38f.png
Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T