បើមិនចាំបាច់ កុំចេញក្រៅ! ភូមិចំនួន៨ ក្នុងខណ្ឌទាំង៥នេះ រកឃើញអ្នកឆ្លងច្រើនជាងគេ

//s9.kh1.co/dc/dc934d935f415d5abf6f083fe9106547b2462a93.jpg
សង្គម

 ០៣-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

តាមទិន្នន័យឆ្លងក្នុងថ្ងៃនេះ ភូមិចំនួន៨ នៅក្នុងខណ្ឌចំនួន៥ ក្នុងមូលដ្ឋានរាជធានីភ្នំពេញទាំងនេះ ត្រូវបានរកឃើញ ឆ្លងច្រើនជាងគេ

រាជធានីភ្នំពេញ ៖ តាមទិន្នន័យរបស់ក្រសួងសុខភិបាល ក្នុងថ្ងៃទី ០៣ ឧសភា ២០២១ថ្មីៗនេះ ប្រជាជន ក្នុងភូមិចំនួន ៨នៃខណ្ឌទាំង៥ នេះ ត្រូវបានរកឃើញ អ្នកឆ្លងជំងឺកូវីដ ច្រើនជាងគេ ក្នុងរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្នុងនោះគឺ មាន៖

  •  ភូមិ ត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
  •  ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ
  •  ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ
  •  ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
  •  ភូមិ ត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
  •  ភូមិ ពោធិ៍មង្គល សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ
  •  ភូមិ ២៣ សង្កាត់ បឹងកក់ទី ២ ខណ្ឌទួលគោក
  •  ភូមិ បាក់ទូក សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

អាស្រ័យហេតុនេះ សូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ ១១៥៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

រូបភាព
រូបភាព

ប្រភព ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T