គួរឱ្យអាសូរណាស់! តារា​សម្តែង​ជើង​ចាស់ អ៊ឹម ​​ផល្លា ត្រូវបានរកឃើញ ឆ្លង​កូ​វី​ដ​១៩

//s9.kh1.co/f0/f0e0d565741c9ea0132d4cd37ab8944fb62c9883.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

គួរឱ្យអាសូរណាស់! តារា​សម្តែង​ជើង​ចាស់ អ្នកស្រី អ៊ឹម ​​ផល្លា ត្រូវបានរកឃើញ ឆ្លង​កូ​វី​ដ​១៩

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី30 ខែមេសា ឆ្នាំ២០២១ នេះ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩​ ចំនួន ៤២៤នាក់ ក្នុងនោះ ក៏មានតារាសម្តែងជើងចាស់ អ្នកស្រី អ៊ឹម ផល្លា ផងដែរ ដែលស្ថិតនៅលេខរៀងទី ៣៩២ នៃបញ្ជីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ដែលអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការបង្ហាញជាសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា តារាសម្តែងជើងចាស់រូបនេះ ដែលទស្សនកិជនភាគច្រើនជ្រាបរួចមកហើយថា ជាតារាសម្តែងភាគច្រើនជាម៉ែដោះ ឬ តួម្តាយ ជាដើម នេះ រូបគាត់សព្វថ្ងៃ កំពុងតែរស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលទីលំនៅនោះរូបគាត់មិនមែនជាម្ចាស់ផ្ទះនោះទេ ដោយមានជីវភាពជីវិតលំបាកខ្វះមុខខ្វះក្រោយទៀតផង។

ចំពោះព័ត៌មានដែលរូបគាត់មានវិជ្ជមានកូវីដ១៩នេះ ក៏បានធ្វើឱ្យសិល្បករក្មេងចាស់ និង មហាជនជាអ្នកគាំទ្រជាច្រើន បានផ្ញើរសារជូនពរដល់អ្នកស្រី អ៊ឹម ផល្លា ឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ និង ឆាប់បានចូលមកបម្រើការងារនៅក្នុងវិស័យសិល្បៈវិញផងដែរ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី អ៊ឹម ផល្លា
អ្នកស្រី អ៊ឹម ផល្លា
អ្នកស្រី អ៊ឹម ផល្លា
អ្នកស្រី អ៊ឹម ផល្លា
អ្នកស្រី អ៊ឹម ផល្លា
អ្នកស្រី អ៊ឹម ផល្លា
អ្នកស្រី អ៊ឹម ផល្លា នៅលេខរៀងទី៣៩២ នៃអ្នកវិជ្ជមានកូវីដ១៩
អ្នកស្រី អ៊ឹម ផល្លា នៅលេខរៀងទី៣៩២ នៃអ្នកវិជ្ជមានកូវីដ១៩
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T