សហស្ថាបនិកក្រុមហ៊ុនដាក់ឈីបក្នុងខួរក្បាល Neuralink របស់មហាសេដ្ឋី Elon Musk បង្ហោះសារចាកចេញពីក្រុមហ៊ុន

//s9.kh1.co/d6/d6f923660033c0b15f78eb4b727aa13f1bff4570.jpg
បច្ចេកវិទ្យា

 ០៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Musk ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla និង SpaceX ផងដែរ បានវិនិយោគទឹកប្រាក់រាប់លានដុល្លាររបស់គាត់ទៅក្នុងក្រុមហ៊ុន Neuralink

បរទេស៖ ប្រធានក្រុមហ៊ុន Neuralink លោក Max Hodak បានប្រកាសកាលពីថ្ងៃសៅរ៍លើបណ្តាញសង្គមធ្វីតធឺថា លោកលែងចូលរួមជាមួយក្រុមហ៊ុននេះទៀតហើយ ដែលក្នុងនោះលោកជាសហស្ថាបនិកជាមួយលោក Elon Musk និងអ្នកវិទ្យាសាស្ត្រនិងវិស្វករ7រូបទៀត។ គាត់បាននិយាយថា លោកមិនបានទៅធ្វើការនៅទីនោះពីរបីសប្តាហ៍ទៅហើយ ប៉ុន្តែមិនបានបង្ហាញពីការចាកចេញរបស់គាត់ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ធ្វីតធឺ
ធ្វីតធឺ

ក្រុមហ៊ុន Neuralink គឺកំពុងអភិវឌ្ឍការដាក់ឈីបក្នុងខួរក្បាល ដើម្បីអាចឱ្យមនុស្សបញ្ជាកុំព្យូទ័របាន។

បង្កើតឡើងក្នុងឆ្នាំ2016 លោក Musk បានវិនិយោគទ្រព្យសម្បត្តិផ្ទាល់ខ្លួនរាប់សិបលានដុល្លារដើម្បីបង្កើតក្រុមហ៊ុននេះ។ ក្រុមហ៊ុន Neuralink ក៏កំពុងបង្កើតមនុស្សយន្តវះកាត់ ដើម្បីដាក់ឧបករណ៍ឈីបរបស់ខ្លួនទៅក្នុងខួរក្បាលមនុស្សផងដែរ៕

លោក Max Hodak 
លោក Max Hodak 
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T