Chompoo រំភើបជំនួស Mewnittha ពេលទៅពិនិត្យផ្ទៃពោះដំបូង (មានវីដេអូ)

//s9.kh1.co/6b/6ba03f9bd0d6e6d09f8dc06cbe40470b41ca7174.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីបានទៅពិនិត្យផ្ទៃពោះហើយ មានបញ្ហាមិនប្រក្រតីចំពោះកូនMewnittha ហើយ Chompoo ស្រក់ទឹកភ្នែក

ថៃ៖ មហាជនប្រាកដជាដឹងហើយថាតារាសម្ដែង Mewnittha នាងបានរៀបការនិងមានគ្រួសារ ហើយ កំពុងតែពពោះកូនដំបូងរបស់នាង ។ រឿងនេះគឺបានធ្វើឱ្យនាងនិងស្វាមីសប្បាយចិត្តជាខ្លាំងព្រោះជិតបានក្លាយជាឪពុកម្ដាយរបស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mewnittha និងស្វាមី
Mewnittha និងស្វាមី

ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ Mewnittha និងស្វាមីបានបង្ហើបជាសាធារណៈក្នុងកម្មវិធីមួយក្នុងប្រទេសថៃជាមួយនឹងបញ្ហ ​ទៅពិនិត្យ ផ្ទៃពោះម្ដងទៀតតាមការណាត់របស់គ្រូពេទ្យ ដើម្បីមកស្ដាប់នូវចង្វាក់បេះដូងរបស់កូន នូវសប្ដាហ៍ នេះ តែអ្វីដែលធ្វើឱ្យ Mewnittha​ បារម្ភខ្លាំងរហូតធ្វើឱ្យទឹកមុខស្លេកស្លាំង និង ភ័យៗ បន្ទាប់ពីគ្រូពេទ្យពិនិត្យយ៉ាងយូរ ហើយ គឺនៅមិនទាន់បានឮសម្លេងចង្វាក់បេះដូងរបស់កូននាងនោះទេ ទើបពេទ្យប្រាប់ថាចាំមកពិនិត្យនៅសប្ដាហ៍ក្រោយទៀត តែបើសប្ដាហ៍ក្រោយទៀតមិនឮសម្លេងចង្វាក់បេះដូងទេ គឺប្រាកដជាមានបញ្ហាអ្វីមួយមិនប្រក្រតីហើយ ។ ក្នុងនោះ Chompoo នាងក៏បានបញ្ចេញនូវអារម្មណ៍ ដោយការស្រក់ទឹកភ្នែកដោយសារតែរូបនាងយល់ពីអារម្មណ៍នេះដែលទើបតែមានកូនដំបូងនេះច្បាស់ គឺខ្លាចគ្រប់សព្វបែបយ៉ាង ខ្លាចបាត់បង់ និងមានអារម្មណ៍មិនស្រួលនៅពេលមានរឿងមិនប្រក្រតីអ្វីណាមួយចំពោះកូន៕​​​

  Join Us ៖ https://t.me/khmerload

ដៃ Mewnittha និងស្វាមី ថ្ងៃពិនិត្យផ្ទៃពោះ
ដៃ Mewnittha និងស្វាមី ថ្ងៃពិនិត្យផ្ទៃពោះ
Chompoo
Chompoo
Mewnittha
Mewnittha
វីដេអូ
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T