ពេជ្រ សោភា និងឆន សុវណ្ណារាជ រួមគ្នាច្រៀងចម្រៀង លើកទឹកចិត្តដល់ប្រជាជនកម្ពុជា ក្នុងស្ថានភាពជំងឺកូវីដ១៩ (មានវីដេអូ)

//s9.kh1.co/17/17076a9e9d2f505b46d12e547366f39d686a9554.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងជើងចាស់ ពេជ្រ សោភា និងឆន សុវណ្ណារាជ បានធ្វើការបកស្រាយបទចម្រៀងមួយបទរួមគ្នា លើកទឹកចិត្តដល់ជនរួមជាតិក្នុងពេលដែលជំងឺកូវីដ១៩ កំពុងតែវាយលុកខ្លាំង។

ភ្នំពេញ៖ ប្រហែលជាពីរម៉ោងមុននេះ តារាចម្រៀងជើងចាស់ ពេជ្រ សោភា និងឆន សុវណ្ណារាជ បានធ្វើការបកស្រាយបទចម្រៀងមួយបទរួមគ្នា ដែលបង្កប់នូវអត្ថន័យមួយដែលជម្រុញឲ្យប្រជាជនកម្ពុជា ក្នុងការប្តេជ្ញាក្នុងការយកឈ្នះជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បទចម្រៀងមួយបទនេះមានចំណងជើងថា «រួមគ្នាការពារកម្ពុជាឈ្នះកូវីដ១៩» គឺជាបទចម្រៀងច្រៀងរួមគ្នាមួយរវាង ពេជ្រ សោភា និងឆន សុវណ្ណារាជ ដែលបង្ហាញកម្លាំងជម្រុញទឹកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់គ្នាឲ្យមាន អត់ធ្មត់ តស៊ូជាមួយនឹង ស្ថានភាពបែបនេះ មិនយូរទេយើងនឹងអាចត្រឡប់មកសភាពដើមវិញ ប្រសិនជាយើងមានការសាមគ្គី រួមគ្នាទប់ស្កាត់ជំងឺឆ្លងមួយនេះ។

យ៉ាងណាមិញ សង្កេតឃើញថាបទចម្រៀងប្រភេទអប់រំមួយនេះ​ ទទួលបានការគាំទ្រខ្លាំងសរសើរមិនដាច់ពីមាត់បងប្អូនមហាជនជាច្រើន ដែលបទពីរោះ ហើយថែមទាំងបង្កប់នូវអត្ថន័យល្អផងដែរ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

ពេជ្រ សោភា 
ពេជ្រ សោភា 
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ពេជ្រ សោភា 
ពេជ្រ សោភា 
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ពេជ្រ សោភា និងឆន សុវណ្ណារាជ
ពេជ្រ សោភា និងឆន សុវណ្ណារាជ
ពេជ្រ សោភាឆន សុវណ្ណរាជ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T