ហេតុផលដែល Messi មិនអបអរសាទរនូវចំនួន Follower ២០០ លាននាក់ លើ Instagram ដើម្បី​ប្រឆាំង​នឹងការ​​បំពាន​តាម​បណ្ដាញ​អុីនធើណេត

//s9.kh1.co/cb/cbd0dfa0baca0bd0c19e2c81c040f57f0e42cbd9.jpeg
កីទ្បា

 ០៣-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

​វីរបុរសបាល់ទាត់ Lionel Messi បានបដិសេធមិនធ្វើពិធីអបអរសាទរចំពោះ Follower ចំនួន ២០០ លាន​នាក់នៅលើ​បណ្តាញ​សង្គម Instagram

បរទេស៖ វីរបុរសបាល់ទាត់ Lionel Messi បានបដិសេធមិនធ្វើពិធីអបអរសាទរចំពោះ Follower ចំនួន ២០០ លាន​នាក់នៅលើបណ្តាញសង្គម Instagram ។ ផ្ទុយទៅវិញគាត់ទាញចំណាប់អារម្មណ៍របស់អ្នកតាមដានចំពោះការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាន និងការ​គម្រាម​តាមអ៊ិនធើណេត ខណៈពេលគេគ្រប់គ្នាកំពុងចាប់អារម្មណ៍នឹងកំណត់ត្រាថ្មីរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

“ខ្ញុំឃើញថា ខ្ញុំទើបតែឈានដល់ចំនួន ២០០ លាននាក់ នៃ Follower របស់ខ្ញុំនៅលើបណ្តាញនេះ” Messi បានបញ្ចេញសារទៅកាន់ពិភពលោក។

Lionel Messi
Lionel Messi

Messi បានសរសេរថា “យើងត្រូវតែថ្កោលទោសយ៉ាងខ្លាំងចំពោះអាកប្បកិរិយាអរិភាព និងទាមទារឱ្យក្រុមហ៊ុន​ដែល​គ្រប់គ្រងបណ្តាញចាត់វិធានការបន្ទាន់ប្រឆាំងនឹងអាកប្បកិរិយាទាំងនេះ” ដែលត្រូវបានចុចចូលចិត្ត ដោយអ្នក​ប្រើប្រាស់ជាង ៤.៥ លាននាក់។

Lionel Messi
Lionel Messi

សាររបស់ Messi បានកើតឡើងនៅពេលដែលអង្គភាពកីឡាជាច្រើននៅទូទាំងចក្រភពអង់គ្លេស​កំពុងធ្វើពហិការ​មិន​ចូលរួមក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមនៅចុងសប្តាហ៍នេះ ក្នុងគោលបំណងដើម្បីជំរុញក្រុមហ៊ុនដូចជា Twitter, Facebook និង Instagram ឱ្យធ្វើអ្វីៗបន្ថែមទៀតដើម្បីដោះស្រាយការរំលោភបំពានការរើសអើងជាតិសាសន៍៕

Lionel Messi
Lionel Messi
HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T