អស្ចារ្យ! តាក់ស៊ីគ្មានមនុស្សបើកជាច្រើន ត្រូវដាក់ដំណើរការជាផ្លូវការនៅក្នុងទីក្រុងប៉េកាំង (មានវីដេអូ)

//s9.kh1.co/2d/2de7e9ea1991283670de0d68c715fafdeda95660.jpg
បច្ចេកវិទ្យា

 ០៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរចិន Baidu បានដាក់ចេញនូវសេវាកម្មតាក់ស៊ីគ្មានអ្នកបើកបរ ធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដំបូងគេដែលធ្វើប្រតិបត្តិការបើកបរដោយស្វ័យភាពនៅក្នុងប្រទេសចិន

ប៉េកាំង៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Baidu បានចាប់ផ្តើមផ្តល់សេវាតាក់ស៊ីគ្មានមនុស្សបើកកាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដំបូងគេដែលធ្វើពាណិជ្ជកម្មលើការបើកបរដោយស្វ័យភាពនៅក្នុងប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រថយន្តទាំងនេះគឺគ្មានមនុស្សនៅអង្គុយពីក្រោយចង្កូតនោះទេ តែផ្ទុយទៅវិញវាមានអ្នកត្រួតពិនិត្យសុវត្ថិភាពម្នាក់អង្គុយនៅកៅអីអ្នកដំណើរខាងមុខ ដើម្បីជួយដោះស្រាយរាល់បញ្ហាអាសន្ននានា។

រូបភាព
រូបភាព

រហូតមកដល់ពេលនេះ មានរថយន្ត Apollo ចំនួន10ហើយកំពុងប្រតិបត្តិការនៅក្នុងតំបន់ដែលមានទំហំ3គីឡូម៉ែត្រក្រឡា ដោយដឹកនិងដាក់អ្នកដំណើរនៅចំណតចំនួន8 នៅឧទ្យាន Shougang Park ភាគខាងលិចទីក្រុងប៉េកាំង។ រាល់ការជិះម្តងៗមានតម្លៃ30យ័ន (4.60ដុល្លារ) ហើយដឹកជូនអ្នកដំណើរដែលមានអាយុចាប់ពី18ទៅ60ឆ្នាំ។

អ្នកដំណើរអាចហៅរថយន្តតាក់ស៊ីទាំងនេះបានដោយប្រើកម្មវិធីមួយឈ្មោះ Apollo Go។ នៅពេលដែលតាក់ស៊ីមកដល់ អ្នកដំណើរត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណរបស់ខ្លួនមុនពេលចូលក្នុងឡាន។ តាក់ស៊ីនឹងចាប់ផ្តើមចេញដំណើរបន្ទាប់ពីរកឃើញថា អ្នកដំណើរបានពាក់ខ្សែក្រវ៉ាត់រួចរាល់៕

Join us: https://t.me/khmerload

វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T