ក្រុមអវកាសយានិក Crew 1 បានត្រលប់មកដល់ផែនដី ដោយចុះចតនៅលើមហាសមុទ្រ ដោយសុវត្ថិភាព

//s9.kh1.co/82/82afad2d4195d85208bc42094853ff7b40b72e93.jpg
បច្ចេកវិទ្យា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អវកាសយានិកទាំងបួនមាន លោក Michael Hopkins លោក Victor Glover លោកស្រី Shannon Walker ក៏ដូចជាលោក Soichi Noguchi

បរទេស៖ ក្រុមអវកាសយានិកទាំងបួននៃបេសកកម្ម Crew-1 បានចេញពីស្ថានីយអវកាសអន្តរជាតិ និងវិលត្រលប់មកផែនដីវិញដោយសុវត្ថិភាព ដោយបានចុះនៅលើមហាសមុទ្រនៅជិតឆ្នេរនៃរដ្ឋ Florida នៅម៉ោង 2:56 ទៀបភ្លឺ (1:56 នៅកម្ពុជា)។ ពួកគេបានធ្វើដំណើរត្រលប់មកវិញតាមយានអវកាស SpaceX Crew Dragon។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អវកាសយានិករបស់អង្គការណាសាគឺលោក Michael Hopkins លោក Victor Glover លោកស្រី Shannon Walker ក៏ដូចជាលោក Soichi Noguchi នៃទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានចំណាយពេល168ថ្ងៃនៅក្នុងទីអវកាស ដែលក្នុងអំឡុងពេលនោះពួកគេបានធ្វើដំណើរជុំវិញផែនដីចំនួន2,688ដង។

ពីឆ្វេងទៅស្តាំ Shannon Walker, Victor Glover, Michael Hopkins, Soichi Noguchi
ពីឆ្វេងទៅស្តាំ Shannon Walker, Victor Glover, Michael Hopkins, Soichi Noguchi

ក្រុមអវកាសយានិកទាំងបួននាក់បានជិះយាន Crew Dragon ហើយចាកចេញពីស្ថានីយអវកាសនៅម៉ោង 8:35 យប់នៅថ្ងៃសៅរ៍ ទី1 ខែឧសភា (7:35 AM នៅកម្ពុជា)។ ពួកគេបានចុះចតនៅព្រឹកថ្ងៃអាទិត្យលើឈូងសមុទ្រម៉ិកស៊ិក នៅឆ្នេរសមុទ្រទីក្រុងប៉ាណាម៉ា រដ្ឋ Florida។ ក្រុមអវកាសយានិកត្រូវបានគេទៅយកដោយប្រើនាវាសង្គ្រោះ Go Navigator និងទូកលឿនពីរគ្រឿង បន្ទាប់មកត្រូវបានគេយកទៅពិនិត្យសុខភាពដោយឧទ្ធម្ភាគចក្រ៕

Join us: https://t.me/khmerload

រូបភាពការមកដល់
រូបភាពការមកដល់
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T