Bale ស៊ុតHat-Trick ជួយឱ្យSpur យកឈ្នះ​ទៅលើ​ក្រុម Sheffield​ United ៤ទល់នឹង០ (មានវីដេអូ)

//s9.kh1.co/d5/d59ab28e06abeb87797e31bc188f836b7c3ba050.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Gareth Bale បានស៊ុតបាល់បញ្ចូលទីចំនួន ៣ ជួយឱ្យក្រុម Tottenham បានយកឈ្នះលើក្រុម Sheffield United ៤-០ នៅ Premier League យប់មិញ

កីឡាករ Gareth Bale បានស៊ុតបាល់បញ្ចូលទីចំនួន ៣ ជួយឱ្យក្រុម Tottenham បានយកឈ្នះលើក្រុម Sheffield United ៤-០ នៅ Premier League យប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពប្រកួត
សកម្មភាពប្រកួត

កីឡាករដែលខ្ជីជើង Real Madrid រូបនេះបានរកគ្រាប់បាល់ ៣គ្រាប់ដំបូងរបស់ខ្លួននៅក្នុងការប្រកួត ចាប់តាំងពី​រូបគេ​ធ្លាប់ធ្វើបាននៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ទល់នឹង Kashima Antlers ក្នុងឆ្នាំ ២០១៨ ។

សកម្មភាពប្រកួត
សកម្មភាពប្រកួត

បញ្ជាក់​ថា​ការ​ប្រកួត​ពី​យប់មិញ​ Spurs បាន​ពាក់​អាវ​មាន​អក្សរ​ខ្មែរ ជា​ការ​គាំទ្រ​ដល់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា ISF ដោយ​ភ្ជាប់​ជា​អក្សរ​ខ្មែរ​មួយ​ជួរ​ខាង​ក្រោម Logo គឺ “ពី​កម្ពុជា ដោយ AIA”។

សកម្មភាពប្រកួត
សកម្មភាពប្រកួត

ទៅ​មើល​ស្ថិតិ​ការ​ប្រកួត​ខាង​ក្រុម​ម្ចាស់ផ្ទះ គ្រប់គ្រង​បាល់ ៦៦ ភាគរយ ស៊ុត ២០ លើក ចំ​គោលដៅ ១១ លើក ខណៈ​ក្រុម​ភ្ញៀវ​គ្រប់គ្រង​បាល់​បាន​តែ ៣៤ ភាគរយ ស៊ុត ៨ លើក ចំ​គោលដៅ ១ លើក​គត់។

គ្រាប់​បាល់​បញ្ចប់​ទី​ធ្វើ​បាន​ដោយ Gareth Bale ៣ គ្រាប់​ម្នាក់​ឯង ឬ​ជា Hat-Trick នៅ​នាទី ៣៦, ៦១ និង ៦៩ ស្រប​ពេល​ដែល Son Heung-min ក៏​បន្ថែម​គ្រាប់​បាល់​ទី ៤ នៅ​នាទី ៧៧ ហើយ​រក្សា​លទ្ធផល​ដល់​បញ្ចប់​ការ​ប្រកួត។

សកម្មភាពប្រកួត
សកម្មភាពប្រកួត

គួរបញ្ជាក់ផងដែរថា Spurs បច្ចុប្បន្ន មាន ៥៦ ពិន្ទុ ឈរ​លេខ ៥ ស្រប​ពេល​ដែល Sheffield បន្ត​ឈរ​នៅ​បាត​តារាង​មាន ១៧ ពិន្ទុ។

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T