ភាំងស្មារតី! Pogba សុំលោក Solakjaer អង្គុយកៅអីបម្រុង ពេលឃើញស្ថិតិប្រកួតរបស់ខ្លួនឯងបែបនេះ

//s9.kh1.co/20/200b819aeeacaf7ad08c144143d5bc0d331d22e6.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Pogba សុំលោក Solakjaer អង្គុយកៅអីបម្រុង ពេលឃើញស្ថិតិប្រកួតរបស់ខ្លួនឯង។

អង់គ្លេស៖ ខ្សែបម្រើឆ្នើមរបស់ក្រុម Manchester United កីឡាករ Paul Pogba បាននិយាយលេងសើចបែបកំប្លែងថា គាត់គួរតែដាក់ឱ្យអង្គុយនៅកៅអីបម្រុងវិញ បន្ទាប់ពីឃើញស្ថិតិប្រកួតរបស់ខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

ជាការពិតណាស់ នៅពេលដែល Man UTD បានដាក់ Pogba នៅក្នុងជម្រើស ១១ នាក់ដំបូង ពួកគេទទួលបានត្រឹមតែ ១.៩ ពិន្ទុប៉ុណ្ណោះក្នុងមួយប្រកួត, ប៉ុន្តែនៅពេលដែលគាត់ត្រូវបានស្ថិតនៅកៅអីបម្រុងវិញ ពួកគេទទួលបានពិន្ទុដល់ទៅ ២.២ ពិន្ទុឯណោះក្នុងមួយប្រកួត។

  កីឡាករ Paul Pogba និង លោក Ole Gunnar Solskjaer
  កីឡាករ Paul Pogba និង លោក Ole Gunnar Solskjaer

ថ្លែងប្រាប់គេហទំព័រ Canal+ Pogba បាននិយាយលេងសើចយ៉ាងដូច្នេះថា៖

ដូច្នេះអ្នកគួរតែដាក់ខ្ញុំឱ្យអង្គុយនៅកៅអីបម្រុងវិញ! ខ្ញុំមិនដែលបានឃើញស្ថិតិរបស់ខ្ញុំបែបនេះទេ។ ប្រសិនបើក្រុមអាចល្អប្រសើរដោយគ្មានខ្ញុំ ខ្ញុំគួរតែយល់ហើយ ដោយខ្ញុំនឹងសុំឱ្យគ្រូបង្វឹកដាក់ខ្ញុំនៅកៅអីបម្រុងវិញ។ វាជាការប្រកួតប្រជែងដ៏ល្អសម្រាប់ខ្ញុំ។ ខ្ញុំសង្ឃឹមថាវានឹងត្រឡប់ទៅរកសភាពដើមវិញ។ ខ្ញុំសង្ឃឹមថាក្រុមនឹងឈ្នះការប្រកួតបានច្រើននៅពេលដែលគ្មានខ្ញុំ៕

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

ប្រភពGoal

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T