កុំទាន់គិតរឿងហ្នឹង! ក្រោយទទួលបានជ័យជម្នះយប់មិញ គ្រូ Spurs សុំអត់និយាយពីអនាគតកូនក្រុមម្នាក់នេះទេ

//s9.kh1.co/e0/e07e7639815f5ecfdfdba38a75ed387271bbbd65.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Ryan Marson ថា អនាគតរបស់ Gareth Bale នឹងត្រូវពិភាក្សាពេលបញ្ចប់រដូវកាល

អង់គ្លេស៖ អ្នកចាត់ការក្លិប Tottenham លោក Ryan Mason បានបដិសេធក្នុងការនិយាយពីអនាគតរបស់ Gareth Bale ថា ក្លិបនឹងរក្សារូបគេនៅទីនេះទៀត ឬ ក៏អត់ ហើយ លោកបានបន្ថែមថាការពិភាក្សានឹងធ្វើឡើងក្រោយបញ្ចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Ryan Mason និង Gareth Bale
   លោក Ryan Mason និង Gareth Bale

ជាការពិតណាស់ នៅយប់មិញនេះ Bale បានបង្ហាញការលេងល្អឥតខ្ចោះដោយបានស៊ុតបញ្ចូលទីបីគ្រាប់រួមចំណែកជួយ Spurs យកឈ្នះ Sheffield United ក្នុងលទ្ធផល ៤ទល់នឹង០ នៃការប្រកួតសប្តាហ៍ទី៣៤ក្របខណ្ឌ Premier League។

កីឡាករ Gareth Bale
កីឡាករ Gareth Bale

បើយើងនិយាយពី Bale វិញ បច្ចុប្បន្នរូបគេជាកីឡាករខ្ចីជើងពី Real Madrid នៅឡើយទេ​ ហើយ ក្រោយបញ្ចប់រដូវកាលនេះ កីឡាករសញ្ជាតិវែលខាងលើនឹងត្រូវវិលត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញប្រសិនបើ Spurs មិនត្រូវការរូបគេ ឬ ក៏កិច្ចចរចាររវាង Spurs និង Real Madrid ក្នុងការទិញផ្តាច់មិនទទួលបានជោគជ័យ។

លោក Mason បាននិយាយថា៖

Bale គឺ ជាកីឡាករលំដាប់ពិភពលោក។ ខ្ញុំតែងតែនិយាយថា គាត់មិនដែលបាត់បង់សមត្ថភាពទៅណាឡើយ។ ទោះបីជារូបគេនៅបន្តនៅទីនេះក៏ដោយ គ្រប់យ៉ាងនឹងត្រូវលើកយកមកពិភាក្សានៅពេលរដូវកាលបានបញ្ចប់។ កាត្វកិច្ចរបស់យើង គឺ ការប្រកួតបន្ទាប់ទៀត៕

លោក Ryan Marson
កីឡាករ Gareth Bale
កីឡាករ Gareth Bale

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T