ចុម មានរឿងអី! អេដ វីន ទម្លាយឆាត ដែលត្រូវសង្សារខ្លួនហៅ ប្រុសបោក

//s9.kh1.co/6b/6b2e6cf48780871f223df18f2079c93fed95c8d9.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ផ្អែមល្អែមណាស់ ស្រាប់តែ បែរជា ផ្លាស់ប្រែបែបនេះទៅវិញ ខាងស្រីថា សន្តានបោកស្រី ឯខាងប្រុសថា ស្រីជើងល្អ មើលហើយឈឺក្បាល

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូននិយមប្រើបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាស្គាល់ តារាសម្តែង យិត មាសឧស្សាហ៍ ហៅ អេដ វីន និងគូស្នេហ៍រូចហើយ ដែលអ្នកទាំងពីរ ជាញឹកញយ តែងបង្ហាញភាពស្និទស្នាល យ៉ាងស្អិតរមួត ម្តងៗផ្អើលអស់ អ្នកគាំទ្រហើយ តែផ្ទុយទៅវិញ ថ្មីៗនេះ ស្នេហាអ្នកទាំងពីរ ហាក់ផ្លាស់ប្តូរ មកជាស្ងប់ស្ងាត់ មិនសូវត្រដាងដូចមុន ដែលធ្វើឲ្យមហាជន ផ្ទុះការងើងឆ្ងល់ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ យប់មិញនេះ គេឃើញ តារាសម្តែងសាច់ដុំរូបនេះ បែរជាបង្ហោះអត្ថន័យសារក្នុងហ្វេសប៊ុក ខ្លួនដោយមិនបង្ហាញឈ្មោះ អ្នកផ្ញើ តែយ៉ាងណាមិច គេដ៏ត្រូវដឹងថា ជាគូស្នេហ៍របស់ខ្លួន ព្រោះតែ profile មានរូបខ្លួន គូស្នេហ៍ និងកូនស្រីរបស់គូស្នេហ៍។ គួរបញ្ជាក់ផងដែរថា សារនោះ បានមាក់ងាយ និងប្រមាថខ្លួន ថាជា ប្រុសសន្តានបោកស្រីស៊ី ពេលអស់លុយធ្វើអីក៏ខុស មិនតែប៉ុណ្ណោះថា​ខ្លួន ជាអណ្តើកក្នុងស្នូក ថែមទៀត។

បើយើងក្រឡេកទៅមើល ការបញ្ជាក់របស់លោក អេដ វីន លើបណ្តាញសង្គម ក្នុងរូបភាពសារមួយនេះ ក៏មិនធម្មតាដែរ ដោយរូបលោកបានពោលពាក្យ យ៉ាងដូច្នេះ ៖

សន្តាន ចង់ច្បាស់ឆាតមកបាន ថាគាត់សន្តានមិច រីករាយចាំទទួលស្រីជើងល្អ

 អេដ វីន

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អេដ វីន
អេដ វីន
អេដ វីន
អេដ វីន
អេដ វីន
អេដ វីន
អេដ វីន និងគូស្នេហ៍
អេដ វីន និងគូស្នេហ៍
អេដ វីន និងគូស្នេហ៍
អេដ វីន និងគូស្នេហ៍
អេដ វីន និងគូស្នេហ៍
អេដ វីន និងគូស្នេហ៍
រូបភាព
រូបភាព
យិត មាសឧស្សាហ៍
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T