Taeyeon របស់ Girls' Generation បង្ហាញ​ប្រតិកម្ម ក្រោយ​ទូរស័ព្ទ iPhone ទើបនឹងចេញសេ៊រីថ្មី «ពណ៌ស្វាយ» (មានវីដេ​អូ​)

//s9.kh1.co/01/01c158b79ce2df17daae136d071442955f8c7f13.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ iPhone ទើបតែបានបញ្ចេញទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន ដែលធ្វើឱ្យតារាចម្រៀង Taeyeon កើត​ទុក្ខមិនសុខចិត្ត ព្រោះ​តែ​ទូរស័ព្ទសេ៊រីថ្មីនេះមានពណ៌សំណព្វចិត្តរបស់នាងផងដែរ

កូរ៉េខាងត្បូង៖ ថ្មីៗនេះ iPhone ទើបតែបានបញ្ចេញទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន ដែលធ្វើឱ្យតារាចម្រៀង Taeyeon កើត​ទុក្ខមិនសុខចិត្ត ព្រោះតែទូរស័ព្ទសេ៊រីថ្មីនេះមានពណ៌សំណព្វចិត្តរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្មីៗនេះ តារារូបនេះបានធ្វើការឡាយវីដេអូនៅក្នុង អាខោនអ៊ីនស្តាក្រាមរបស់ខ្លួនដោយបាននិយាយពីការកើត​ទុក្ខមិនសុខចិត្តរបស់ខ្លួនចំពោះ iPhone 12 ថ្មី ដោយហេតុថាខ្លួនមិនហ៊ានទិញទូរស័ព្ទថ្មី និងព្យាយាមអត់ធ្មត់​ថាមិន​ទិញទូរស័ព្ទនោះឡើយ។

Taeyeon ប្រាប់ទៅអ្នកគាំទ្រថា " ពណ៌ស្វាយបានចេញហើយ ខ្ញុំមិនបានទិញទូរស័ព្ទ iPhone 12 ទេ ហើយអត់​ធ្មត់​យ៉ាងខ្លាំង ទីបំផុតពណ៌ស្វាយក៏ចេញមក? តែវាមិនមែន Pro តែជា mini"។ បន្ថែមពីលើនោះ Taeyeon ក៏និយាយទៀតថា" បើសិនជា Pro ចេញមក ខ្ញុំប្រហែលជាប្តូរហើយ ប៉ុន្តែហេតុអ្វីក៏ចេញមកនៅពេលនេះ? ឧទាហរណ៍​ថាបើខ្ញុំទិញពណ៌ផ្សេងដោយមិនបានរង់ចាំ អីចឹងតើឱ្យខ្ញុំធ្វើដូចម្តេចទៅ?"

អ្នកគាំទ្រសុទ្ធតែដឹងតាំងពីយូរមកហើយថា ពណ៌សំណព្វចិត្តរបស់តារារូបនេះគឺពណ៌ស្វាយ លើសពីនេះ​ទៀត ​Taeyeon​ ក៏បានដាក់ឱ្យអ្នកគាំទ្របោះឆ្នោតថានាងគួរទិញវាដែរឬទេ? ហើយបើយោងតាមសារដែល​ទើបតែបង្ហោះ​ថ្មីៗ​នេះបានប្រាប់ឱ្យដឹងថា Taeyeon បានធ្វើការកម្ម៉ង់ទិញវារួចទៅហើយ មិនយូរនោះទេតារារូបនេះ​នឹងបានធ្វើជា​ម្ចាស់​របស់ទូរស័ព្ទពណ៌ស្វាយនេះជាមិនខាន។

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូពី YouTube
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T