ប្រភព​ច្បាស់ការ​៖ Haaland នឹង​បន្ត​​លេង​ឲ្យ Dortmund ទៀត​​​នៅ​រដូវ​កាល​ក្រោយ

//s9.kh1.co/41/4118b307d0b4cf29900f1817c4c4f8c103ceb512.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Sebastian Kehl នាយក​កីឡារបស់​ក្លិប Borussia Dortmund បាននិយាយ​កាលពី​ពេលថ្មីៗ​​នេះ​ថា ខ្សែ​ប្រយុទ្ធ Erling Haaland នឹង​បន្ត​លេង​ឲ្យក្លិបលោកទៀតនៅ​រដូវកាល​ក្រោយ

អាល្លឺម៉ង់៖ លោក Sebastian Kehl នាយក​កីឡារបស់​ក្លិប Borussia Dortmund បាននិយាយ​កាលពី​ពេលថ្មីៗ​​នេះ​ថា ខ្សែ​ប្រយុទ្ធ Erling Haaland នឹង​បន្ត​លេង​ឲ្យក្លិបលោកទៀតនៅ​រដូវកាល​ក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Sebastian
  លោក Sebastian

លោក Sebastian បាន​និយាយថា​៖ "ខ្ញុំ​យល់​ច្បាស់ណាស់ Haaland នឹង​បន្តលេង​ឲ្យ Dortmund យើង​នៅ​រដូវកាល​ថ្មីនេះ​ទៀត​"។

លោកបានប​ន្ត​ថា​៖ "Haaland គេ​ឯកភាព​ជា​មួយ​ទាំង​ស្រុង​ហើយ។ ខ្ញុំ​មើលឃើញគេរាល់ថ្ងៃ​ អញ្ចឹង​ខ្ញុំអាច​និយាយ​បាន​គេពេញចិត្តនឹង​លេង​ឲ្យ​ក្លិប​យើង​នេះ​ណាស់"។

Haaland
Haaland

Haaland ជា​កីឡាករ​ឡើងជើងខ្លាំង​ក្នុង​កំឡុង ២រដូវកាល​ចុង​ក្រោយ​នេះ​ ដោយ​កីឡាករ​នេះ​ត្រូវបាន​ក្លិបធំៗជា​ច្រើន​ចង់បានសម្រាប់​រដូវកាលក្ដៅខាង​មុខ​ដូច​ជា​ក្លិប Real Madrid ក្លិប Manchester City ក្លិប Manchester United និង​ក្លិប Chelsea ជាដើម៕

Him Rotha
Rotha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T