Barcelona មិន​អាចទទួលយក​ការពិន័យ ២ប្រកួត លើលោក Koeman បានទេ ព្រោះបារម្ភថាអាចចាញ់ក្រុមនេះ

//s9.kh1.co/dd/ddf785d56a43d47400ad08604b568dbf07ce7d04.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

​ក្លិប Barcelona មិនអាចទទួលយកការពិន័យ ២ប្រកួត លើលោក Koeman បានទេ ព្រោះបារម្ភថាអាចនឹងចាញ់ Atlético Madrid

អេស្ប៉ាញ៖ Barcelona នឹងប្តឹងឧទ្ធរណ៍ចំពោះការពិន័យចំនួន ២ ប្រកួតដែលត្រូវបានប្រគល់ជូនគ្រូបង្វឹក Ronaldo Koeman ដែលនឹងរារាំងរូបគាត់មិនឱ្យចូលរួមក្នុងការប្រកួតដ៏ស្វិតស្វាញទល់នឹង Atlético Madrid ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯកលីកអេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Koeman 
Koeman 

Koeman ត្រូវបានគេពិន័យកាតក្រហមអំឡុងពេលដែល Barcelona ចាញ់ Granada ក្នុងលទ្ធផល ២-១ កាល​ពីថ្ងៃព្រហស្បតិ៍ ដោយសារការប្រើប្រាស់អ្វីដែលលោកអាជ្ញាកណ្តាលចាត់ទុកថាជាភាសាមិនសមរម្យ។ ការបរាជ័យ​នោះ​ធ្វើឱ្យក្រុមរបស់គាត់ខាតបង់ឱកាសក្នុងការប្រជែងដណ្ដើមលីគអេស្ប៉ាញ។

Koeman 
Koeman 

សហព័ន្ធបាល់ទាត់អេស្បាញបានបង្កើនបម្រាមពី ១ប្រកួត ឡើងដល់ ២ ប្រកួត បន្ទាប់ពីបានពិនិត្យមើលករណីនេះ ដែលបណ្តាលឱ្យមានការប្តឹងឧទ្ធរណ៍ពី Barcelona ។

លោក Koeman បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ យោងតាមរបាយការណ៍អាជ្ញាកណ្តាលនិយាយថា ខ្ញុំមិនគោរព​ជំនួយ​ការអាជ្ញាកណ្តាល តែសម្រាប់ខ្ញុំ វាមិនត្រឹមត្រូវទាល់តែសោះ។ ការជេរប្រមាថ ទើបហៅថាការមិនគោរព ហើយ​ខ្ញុំ​គ្រាន់តែនិយាយអំពីទម្រង់លេងរបស់កីឡាករដោយភាសារមិនសមរម្យខ្លះតែប៉ុណ្ណោះ។

Koeman 
Koeman 

បុរសជនជាតិហូឡង់រូបនេះបានបន្តថា៖ «ការបញ្ជូនខ្ញុំចេញ ពិតជាធ្វើឱ្យខ្ញុំខឹងណាស់ ពីព្រោះវាមិនយុត្តិធម៌។ យើងនឹងឃើញថាមានអ្វីកើតឡើង ចាំមើលចុះ (ទាក់ទងនឹងបណ្តឹងឧទ្ធរណ៍)»។

ការពិន័យនោះនឹងធ្វើឱ្យ Koeman មិនមានកន្លែងសម្រាប់ការប្រកួតរបស់ Barcelona ទល់នឹង Valencia នៅថ្ងៃ​អាទិត្យនិងការប្រកួតជុំបន្ទាប់ទល់នឹង Atlético នៅ Camp Nou ដែលនឹងជះឥទ្ធិពលដោយផ្ទាល់ដល់ការប្រកួត​ដណ្តើម​ជើងឯក៕

KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T