អុញម៉េចអ៊ីចឹង! កំពុងល្អផង តែជើងចាស់ម្នាក់នេះថាមិនចង់ឱ្យ Man UTD ទុក Cavani ទេ

//s9.kh1.co/c1/c1ab2966155092614ec74364f34e86feb8a8aedd.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កំពុងល្អផង តែជើងលោក Roy Keane ថាមិនចង់ឱ្យ Man UTD ទុក Cavani ទេ។

អង់គ្លេស៖ លោក Roy Keane សង្ឃឹមថា ក្រុម Manchester United នឹងមិនរក្សាទុក Edinson Cavani រហូតដល់ហួសរដូវក្តៅនេះទេ, ខណៈលោកបានបញ្ជាក់ថា ពួកគេគួរតែស្វែងរកខ្សែប្រយុទ្ធថ្មីដែលអាចប្រកួតប្រជែងបានយូរអង្វែងនៅ Premier League បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

ជាការពិតណាស់ Cavani បានក្លាយជាចំណែកដ៏ធំធេងមួយនៅ Old Trafford តាំងតែពីគេបានផ្ទេរមក Man UTD ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅមុ​ន, ខណៈពេលនេះគេបានជួយឱ្យក្រុមបិសាចក្រហមឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League និង មួយវិញទៀតក៏កំពុងជួយ Man UTD ឱ្យប្រជែងយកតំណែងក្រុមកំពូលទាំង ៤ នៅ Premier League ផងដែរ។

កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

ទន្ទឹមនឹងនេះ ក៏មានសេចក្តីរាយការណ៍មួយចំនួនបានចុះផ្សាយថា Man UTD កំពុងតែផ្តល់ជម្រើសជាច្រើនដល់ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំដើម្បីមានលទ្ធភាពបន្តកុងត្រាថ្មីបាន ១ រដូវកាលទៀត, ប៉ុន្តែលោក Keane គិតថាពួកគេគួរតែសម្លឹងរកខ្សែប្រយុទ្ធក្មេងៗជំនួសវិញទៅដើម្បីអាចមានឱកាសប្រកួតប្រជែងនៅ Premier League បានយូរអង្វែង។

  លោក Roy Keane
  លោក Roy Keane

ថ្លែងប្រាប់គេហទំព័រ Sky Sports អតីតវីរៈបុរសរបស់ Man UTD បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ខ្ញុំសង្ឃឹមថាពួកគេនឹងមិនរក្សាគាត់ (Cavani) ទុកទេ, ព្រោះថានៅពេលខាងមុខការគិតរបស់ពួកគេនឹងផ្ទុយជាមួយពេលបច្ចុប្បន្ន។ គាត់មានវ័យ ៣៤ ឆ្នាំហើយ ប្រសិនបើនៅរដូវកាលក្រោយអ្នកទុក Cavani ឱ្យនៅកៅអីបម្រុង ថាតើនឹងមានរឿងអ្វីកើតឡើង អ្នកប្រហែលភ្លេចហើយ។ គាត់នឹងក្លាយជាខ្សែប្រយុទ្ធម្នាក់ដែលស្ថិតនៅកៅអីបម្រុង ប្រកដណាស់ គាត់នឹងមិនសប្បាយចិត្តឡើយ, នោះហើយជាមូលហេតុដែលគាត់ស្ទាក់ស្ទើរមិនចង់បន្តកុងត្រាថ្មី ជាពិសេសក៏មានហេតុផលគ្រួសារនៅពីក្រោយខ្នងគាត់ផងដែរ៕

  លោក Roy Keane
  លោក Roy Keane
  លោក Roy Keane

ប្រភពGoal

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T