Barcelona ចរចារជាមួយលោក Jorge Messi ដែល​នឹង​ផ្ដល់​​កិច្ចសន្យា​ថ្មីរយៈពេល ១០ ឆ្នាំ ទៅ Lionel Messi

//s9.kh1.co/bc/bcd82198f1d11eec786ecf05fbb54903a19c74a2.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Lionel Messi ត្រូវបានគេរាយការណ៍ថានឹងស្នាក់នៅជាមួយ Barcelona ខណៈដែលក្លឹបកំពុងត្រៀម​ផ្តល់​​ជូន​គាត់នូវ​កិច្ច​សន្យា​ថ្មីរយៈពេល ១០ ឆ្នាំ

អេស្ប៉ាញ៖ Lionel Messi ត្រូវបានគេរាយការណ៍ថានឹងស្នាក់នៅជាមួយ Barcelona ខណៈដែលក្លឹបកំពុងត្រៀម​ផ្តល់​​ជូន​គាត់នូវកិច្ចសន្យាថ្មីរយៈពេល ១០ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះពិតជាចង់ចាកចេញពីទឹកដី Camp Nou កាលពីរដូវក្តៅមុនបន្ទាប់ពីបានស្នើសុំការផ្ទេរ ប៉ុន្តែទីបំផុតគាត់បានស្នាក់នៅបន្ទាប់ពី Barcelona បានទាមទារប្រាក់ផ្ដាច់កិច្ចសន្យា ៦២៥ លានផោន សម្រាប់ក្លិប​ដែលចង់បានរូបគេ មុនពេលការផ្ទេរណាមួយកើតឡើង។

Lionel Messi
Lionel Messi

យោងតាមបណ្តាញទូរទស្សន៍កាតាឡាំង TV3 ប្រធានក្លិបថ្មីទើបជាប់ឆ្នោតលោក Joan Laporta និងលោក Jorge Messi ដែលជាឪពុករបស់ Lionel បានទទួលទានអាហារពេលល្ងាចជាមួយគ្នាកាលពីសប្តាហ៍មុននឹងបាន​ជួប​ពិភាក្សា​ជាវិជ្ជមានទាក់ទងនឹងអនាគតរបស់ Messi ។

Lionel Messi និង Joan Laporta
Lionel Messi និង Joan Laporta

មានពាក្យចរចាមអារាមថា ក្រុម Barcelona បានផ្តល់ជូនម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៦ សម័យនូវកិច្ច​សន្យា​​ថ្មីរយៈពេល ១០ ឆ្នាំ ដែលរួមមានពីររដូវកាលទៀតក្នុងនាមជា​កីឡាករជាមួយក្លិបយក្សអេស្បាញ​មួយនេះ​ក៏​ដូចជាការផ្លាស់ប្តូរទៅអនាគតនៅក្លឹប Major League Soccer និងតួនាទីប្រតិបត្តិនៅ Camp Nou ពេលគាត់​ចូលនិវត្តន៍។

Lionel Messi 
Lionel Messi 

ទោះបីជាក្លឹបកាតាឡាន់មានបំណុលសរុបជាង ១ ពាន់លានផោនក៏ដោយ ពួកគេសង្ឃឹមថាពួកគេអាចមានលទ្ធភាព​ផ្តល់ជូន Messi នូវកិច្ចសន្យាថ្មីមុនពេលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅខែមិថុនា៕

KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T