រំភើបណាស់! Son និយាយពីកម្ពុជាពេញមាត់ៗ និង សង្ឃឹមថាបានមកប្រទេសយើងទៀតផង (មានវីដេអូ)

//s9.kh1.co/1f/1f954ff407ee5e19743f13f2c9f30cffad315edf.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Son Heung-min ថា ខ្លួនសង្ឃឹមនឹងបានជួបប្រជាជនកម្ពុជានៅក្នុងពេលឆាប់ៗ

បរទេស៖ ខ្សែប្រយុទ្ធក្លិប Tottenham កីឡាករ Son Heung-min បានផ្ញើសារជាវីដេអូអរគុណទៅកាន់ប្រជាជនកម្ពុជាចំពោះការគាំទ្រទៅកាន់រូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Son Heung-min
   កីឡាករ Son Heung-min

ជាការពិតណាស់ ក្នុងការប្រកួតយប់មិញនេះទល់នឹង Sheffield United គឺ Spurs បានប្រើប្រាស់ឯកសណ្ឋានពិសេសដែលមានឈ្មោះ ''ពីកម្ពុជាដោយ AIA'' នៅលើអាវរបស់ខ្លួន រួមទាំងនិមិត្តសញ្ញារបស់អង្គការផ្កាយសមុទ្រកម្ពុជាដើម្បីជាការគាំទ្រ និង លើកទឹកចិត្ត។ ជាមួយនឹងអាវដ៏ពិសេសនេះបាននាំសំណាងដល់ Spurs មែនទែនដោយពួកគេទទួលបានជ័យជម្នះយ៉ាងត្រចេះត្រចង់ក្នុងលទ្ធផល ៣ទល់នឹង០ ពីសំណាក់គ្រាប់បាល់របស់ Son និង បីគ្រាប់ម្នាក់ឯងរបស់ Gareth Bale។

   កីឡាករ Son Heung-min
   កីឡាករ Son Heung-min

ក្នុងកិច្ចសម្ភាសពីប្រទេសអង់គ្លេស Son បាននិយាយថា៖

សួស្តីអ្នកគាំទ្រនៅប្រទេសកម្ពុជា សូមអរគុណចំពោះការគាំទ្រដ៏អស្ចារ្យរបស់អ្នករាល់គ្នា ខ្ញុំសង្ឃឹមថា យើងអាចជួបគ្នាឆាប់ៗ៕

   កីឡាករ Son Heung-min

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T