Messi សុខចិត្តកាត់ប្រាក់​ឈ្នួល ៤០ លានផោនក្នុងមួយឆ្នាំ ដើម្បីឱ្យ Barcelona អាចចុះកិច្ចព្រមព្រៀងជាមួយ Erling Haaland

//s9.kh1.co/a2/a20e695b1d7e252cb3ed9c931d9e6d56716b046f.png
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Eurosport បានអោយដឹងថា កីឡាករ Lionel Messi ពិតជារីករាយក្នុងការចុះ​កុងត្រា​ថ្មី​​ជាមួយ Barcelona ដែលអាច​នឹងត្រូវកាត់បន្ថយលក្ខខ័ណ្ឌខ្លះ

បរទេស៖ យោងតាមគេហទំព័រ Eurosport បានអោយដឹងថា កីឡាករ Lionel Messi ពិតជារីករាយក្នុងការចុះ​កុងត្រា​ថ្មី​​ជាមួយ Barcelona ដែលអាចនឹងត្រូវកាត់បន្ថយលក្ខខ័ណ្ឌខ្លះ ប្រសិនបើក្លឹបបង្ហាញពីមហិច្ឆិតាមួយ​ចំនួន​នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi 
Messi 

សេចក្តីរាយការណ៍របស់ Eurosport បានអោយដឹងថា Messi បានជូនដំណឹងដល់លោក Joan Laporta ប្រធាន​ក្លិបដែលទើបនឹងឡើងថ្មីអំពីការកាត់ប្រាក់ឈ្នួលសុទ្ធ ៤០ លានផោនក្នុងមួយឆ្នាំរបស់គាត់ (បន្ទាប់ពីកាត់ពន្ធដូចជា​ប្រាក់ខែ) ប្រសិនបើការវិនិយោគត្រូវបានធ្វើឡើងនៅរដូវក្តៅនេះ។

Erling Haaland និង Messi
Erling Haaland និង Messi

Eurosport បានសង្កត់ធ្ងន់ថា ពេលវេលាដែល Messi នៅសេសសល់ជាមួយក្លឹប គឺជាការប្រជែងគ្នាសម្រាប់ការ​ប្រកួតដណ្តើមពានរង្វាន់ Champions League នៅឆ្នាំក្រោយ។

Erling Haaland 
Erling Haaland 

វាត្រូវបានគេអះអាងថា លោក Laporta បានប្រាប់ Messi រួចហើយថាក្លឹបកំពុងធ្វើការលើកិច្ចព្រមព្រៀងសម្រាប់ Erling Haaland ប៉ុន្តែក្លិបមិនមានលទ្ធភាពហិរញ្ញវត្ថសម្រាប់ដំណើរការកិច្ចព្រមព្រៀងបានទេ ប្រសិនបើ Messi មិនបន្ទាបប្រាក់ឈ្នួល ៤០ លានផោនក្នុងមួយឆ្នាំ៕

Erling Haaland 
Erling Haaland 
Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T